(វីដេអូ) ទង់ជាតិ ៨០០ ដើមបង្ហាញខ្លួនលើមហាវិថី ឈ្នះឈ្នះ សម្រាប់ស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម
ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការចាប់អារម្មណ៍ជាខ្លាំងចំពោះរូបភាពបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបានបង្ហាញពីទិដ្ឋភាពតាមមហាវិថី ឈ្នះឈ្នះ ដែលបានត្រៀមខ្លួនរួចរាល់យ៉ាងល្អល្អះ សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ស៊ីហ្គេម ឆ្នាំ ២០២៣។
ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌជ្រោយចង្វារ បានបង្ហោះរូបភាពជាច្រើនបង្ហាញពីទិដ្ឋភាពតាមមហាវិថី ឈ្នះឈ្នះ ដែលមានរៀបចំតុបតែងលម្អដោយទង់ជាតិចំនួន ៨០០ ដើម និង ដើមឈើតាមដងផ្លូវយ៉ាងស្រស់ស្អាត។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ៕
រូបភាពដោយ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូន & រដ្ឋបាលខណ្ឌជ្រោយចង្វារ