(វីដេអូ) អាណិតខ្លោចចិត្ត! កូននេន យំដង្ហក់តាមញោមម៉ែ ព្រោះមិនចង់ឱ្យត្រឡប់ទៅផ្ទះវិញ
ថ្មីៗនេះ គណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ស៊ាក់ស៊ីន បានបង្ហោះវីដេអូដ៏រំជួលចិត្តមួយ បង្ហាញពីសកម្មភាពយ៉ាងកម្សត់គួរឱ្យអាណិតរបស់កូននេន ព្រះនាម ពន្លឺ កំពុងយំអង្វរញោមម៉ែ ឱ្យនៅថិតនៅវត្តជាមួយគ្នា មិនចង់ឱ្យត្រឡប់ទៅផ្ទះវិញទេ។
ទិដ្ឋភាពគួរឱ្យអាណិតរបស់កូននេន ពន្លឺ កំពុងយំដង្ហក់តោងដៃតោងជើង ឃាត់ញោមម៉ែឱ្យនៅជាមួយបានជាគ្នា បានឆក់បេះដូងអ្នកទស្សនាលើបណ្ដាញសង្គមជាច្រើន ឱ្យអួលដើម-ក ព្រោះខ្លោចចិត្តអាណិតដល់ម្ដាយកូនមួយគូនេះ ដែលមិនអាចនៅក្បែរគ្នា ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅឱ្យគ្នាឱ្យបានដិតដល់ដូចម្ដាយកូនគេដទៃ ព្រោះតែចំណេះវិជ្ជា។
គួរឱ្យដឹងថា កូននេនតូច ព្រះនាម ពន្លឺ រូបនេះ បានបួសរៀនជាមួយព្រះអង្គ ស៊ាក់ស៊ីន មួយរយៈធំមកហើយ នៅសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ដោយកន្លងមកកូននេនតូច មានភាពឆ្លាតវៃ ពូកែសម្ដីសំដៅ ធ្វើឱ្យញាតិញោមនៅតាមបណ្ដាញសង្គម មានការស្រឡាញ់ចូលចិត្ត និង កោតសរសើរពេញៗមាត់។ សូមទស្សនាវីដេអូខាងក្រោម ៖