អីយ៉ាស់! ទើបភ្ជាប់ទំនាក់ទំនងសោះ កំលោះសង្ហាគូគាប់របស់ ស្រីផាច ឱ្យដំរួយរឿងរៀបការបាត់ រើសថ្ងៃខែឆ្នាំសុទ្ធតែលេខ ៦
កន្លងមក មហាជនអ្នកគាំទ្រកញ្ញា ឆម ស្រីផាច ប្រាកដជាធ្លាប់បានទស្សនារហូតស្រក់ទឹកមាត់ ពេលនាងបង្ហាញវីដេអូធ្វើម្ហូបបែបជនបទម្ដងៗ។
ដោយឡែកថ្មីៗនេះ ស្រីផាច បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងមិនស្ទើរនោះទេ ក្រោយនាងព្រមបង្ហាញមុខម្ចាស់បេះដូង ដែលជាកំលោះសង្ហាម្នាក់ឈ្មោះ ទេព វណ្ណា ដោយពួកគេបានដាក់ In a Relationship ជាមួយគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។
ក្រៅពីបើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ បុរសជាគូស្នេហ៍របស់ ស្រីផាច មានឈ្មោះនៅក្នុងហ្វេសប៊ុកថា Tep Vanna ក៏បាន Tag ស្រីផាច ហើយដាក់ Emoji រូបកូនកំលោះកូនក្រមុំ និង រូបចិញ្ចៀន ព្រមទាំងបញ្ជាក់ថ្ងៃខែឆ្នាំ ០៦.០៦.២០២៦ ហាក់បង្ហាញថាពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នារួចរាល់ហើយ ថែមទាំងទំនងជាបានកំណត់ពេលាមង្គលការនៅឆ្នាំ ២០២៦ ខាងមុខ។
ការបង្ហាញទំនាក់ទំនងស្នេហាបែបច្បាស់លាស់របស់ ឆម ស្រីផាច និង គូស្នេហ៍ ធ្វើឱ្យមហាជនអ្នកគាំទ្រត្រេកអរចំពោះពួកគេជាខ្លាំង ព្រមទាំងមានការបញ្ចេញយោបល់ជូនពរយ៉ាងច្រើនស្អេកស្កាសដល់ពួកគេទាំងពីរ៕