ផ្ទុះការសរសើរ មន្ត្រីសាលាខណ្ឌកំបូល បម្រើពលរដ្ឋល្អ ពេលធ្វើការញញឹមញញែម រួសរាយរាក់ទាក់
កន្លងមកយើងធ្លាប់បានឮច្រើនមកហើយពីការត្អូញត្អែររបស់ប្រជាពលរដ្ឋ ពេលត្រូវការសេវាកម្មរដ្ឋបាលនៅតាមខណ្ឌ ឬសង្កាត់ម្ដងៗ មិនទទួលបានភាពកក់ក្ដៅពីមន្ត្រីរាជការ នាំឱ្យប្រជាពលរដ្ឋមានការធុញធ្រាន់ពេលត្រូវការឯកសារផ្សេងៗដូចជាធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់ ឬ ការបញ្ជាក់លិខិតរដ្ឋបាលផ្សេងៗ។
ដោយឡែក មកដល់សម័យបច្ចុប្បន្ន ឃើញថាមានការកែប្រែច្រើន ដោយមន្រ្តីរាជការភាគច្រើន មានអាកប្បកិរិយាញញឹមរួសរាយរាក់ទាក់ដាក់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ សួរនាំប្រជាពលរដ្ឋច្រើន លែងសូវពិបាកដូចកាលពីមុនទៀតហើយ។
តួយ៉ាងថ្មីៗនេះ ប្រជាពលរដ្ឋម្នាក់ បានបង្ហោះហ្វេសប៊ុកកោតសរសើរពីភាពរួសរាយរាក់ទាក់របស់មន្រ្តីនៅសាលាខណ្ឌកំបូលពេញៗថា មន្រ្តីមានការយកចិត្តទុកដាក់ល្អ ធ្វើការងារប្រកបដោយស្នាមញញឹម រហ័សរហួន ផ្ដល់ភាពកក់ក្ដៅឱ្យពលរដ្ឋ ពេលទៅធ្វើឯកសារផ្សេងៗ រងចាំតែមួយភ្លែតប៉ុណ្ណោះ ជាពិសេសពលរដ្ឋរូបនោះក៏ឆ្លៀតបញ្ជាក់ថា កន្លងមកលោកធ្លាប់បានឮតៗគ្នាច្រើនមកហើយ ពេលមកជួបផ្ទាល់ សេវាកម្មពិតជាល្អដូចគេនិយាយមែន៕