ស្រណោះណាស់! ជាស្រីស្អាតដាច់គេក្នុងភូមិ តែបែរជីវិតអភ័ព្វយំរាល់ថ្ងៃ ព្រោះការបាន ២ ខែ ប្ដីក្បត់ចិត្ត
Guoguo គឺជាឈ្មោះយុវតីល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គមចិន ដែលនាងល្បីផ្ទុះឡើងព្រោះតែរូបសម្រស់ស្រស់ស្អាតឈ្នះដាច់ស្រីក្រមុំជនជាតិដើមចិនប្រចាំតំបន់ ដែលទាក់ទាញភ្ញៀវទេសចរបុរសៗជាច្រើននាក់ៗ មិនថានៅលើប្រព័ន្ធអ៊ីនធឺណេត ឬនៅក្រៅឱ្យចាប់ចិត្តស្រឡាញ់។
យ៉ាងណាមិញនៅដើមឆ្នាំ ២០២៣ Guoguo បានសម្រេចចិត្តរៀបការជាមួយបុរសជនជាតិដើមចិនឈ្មោះថា Wang Long ដែលរស់នៅក្នុងភូមិជាមួយគ្នា ដែលធ្វើឱ្យបុរសជាច្រើនសោកស្ដាយ និងខកចិត្តដែលពេលនេះនាងមានម្ចាស់ហើយ ប៉ុន្ដែគ្រប់គ្នាមិនភ្លេចផ្ញើពាក្យជូនពរ និងកោតសរសើរនាងទេ ព្រោះតែសម្រស់របស់នាងនៅថ្ងៃការបានធ្វើឱ្យគ្រប់គ្នាហៅថា កូនក្រមុំជនជាតិដើមដែលស្អាតជាងគេបំផុត។
យ៉ាងណាមិញ ជីវិតរៀបការរបស់នាងមិនមានសុភមង្គលដូចគ្រប់គ្នាស្មានទុកនោះឡើយ បើទោះបីជាបានប្រពន្ធកំពូលស្រីស្អាតប្រចាំភូមិហើយ តែគេរកឃើញថាប្ដីនាងនៅតែក្បត់ចិត្តមានស្រីថ្មី។ Guoguo បានចេញមុខទម្លាយទាំងទឹកភ្នែកនៅលើអ៊ីនធឺណេតថា៖ «លោកពិតជាចង់ឱ្យខ្ញុំស្លាប់មែនទេ ខ្ញុំសូមអង្វរលោក លោកកំពុងតែបំផ្លាញជីវិតរបស់ខ្ញុំហើយ លោកដឹងទេខ្ញុំជ្រើសយកលោកទោះបីមានមនុស្សជាច្រើនតាមសុំស្នេហ៍ តែខ្ញុំមិនស្ដាយក្រោយទេ ទោះលោកធ្វើឱ្យខូចចិត្ត ខ្ញុំគ្រាន់តែខ្លាចបាត់បង់លោក»។
«ខ្ញុំគិតថាខ្លួនជាស្រីមានសំណាងដែលគ្រប់គ្នាតែងកោតសរសើរមិនដាច់ តែហេតុអ្វីបែរជាត្រូវមកជួបរឿងបែបនេះ ការក្បត់ចិត្តរបស់មនុស្សប្រុសទោះបីប្រពន្ធខ្លួនស្អាតកម្រិតណា ក៏គេនៅតែអាចក្បត់បានមែនទេ? ហើយអ្វីដែលកាន់តែធ្វើឱ្យខ្ញុំឈឺចាប់នោះគឺប្ដីខ្ញុំលួចទាក់ទងស្រីផ្សេង ដែលគេមានប្ដីហើយដូចគ្នា។ ខ្ញុំនេះល្ងង់ណាស់ ដែលនៅទ្រាំទាំងដឹងរឿងនេះ ដោយគិតថាតែបន្ដិចទៀតនឹងលែងអី តែយូរទៅលោកបែរជាកាន់តែហ៊ានដោយលួចលាក់ទាក់ទងអ្នកផ្សេងកើនថែមទៀត។ លោកធ្វើឱ្យខ្ញុំឆ្អែតណាស់អារម្មណ៍ដែលខ្លាចបាត់បង់លោក ក៏លែងខ្លាចទៀតហើយ ខ្ញុំស្រឡាញ់លោកខ្លាំង ប៉ុន្ដែពេលនេះខ្ញុំក៏ស្អប់លោកដល់ឆ្អឹងដែរ។ មនុស្សស្រីត្រូវចាំថាសណ្តានមនុស្សប្រុស បើគេចង់ក្បត់ទោះយើងល្អ យើងស្អាត តាមចិត្តគេខ្លាំងកម្រិតណា ចុងក្រោយគេនៅតែក្បត់ដដែល សុំកុំមោទកភាពព្រោះតែពាក្យសរសើរថាយើងស្អាត យើងល្អអី»៕