ផ្ទុះសរសើរ! ចប់សង្ក្រាន្តភ្លាម ក្រុមមន្ត្រីនាំគ្នាដុតដៃដុតជើងបោសសម្អាតទីធ្លាវត្តភ្នំទាំងយប់
ចូលឆ្នាំខ្មែរឆ្នាំនេះ សង្ក្រាន្តវត្តភ្នំ ក៏ជាគោលដៅទេសចរដ៏ពេញនិយមមួយសម្រាប់យុវវ័យ ដោយមានមនុស្សម្នាសម្រុកទៅលេងបាញ់ទឹក ប៉ាតម្សៅរាប់លាននាក់ឯណោះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣។
ក្រោយចប់សង្ក្រាន្តរយៈពេល ៤ ថ្ងៃជាប់គ្នា ដោយទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅលេងកម្សាន្តច្រើនកកកុញនៅបរិវេណវត្តភ្នំ ក៏បានបន្សល់នូវសំរាម កំប៉ុងជ័រ ថង់ប្លាស្ទិករាយប៉ាយពាសពេញដី។
ក្នុងនោះ គេឃើញក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននាំគ្នាដុតដៃដុតជើងជួយគ្នាបោកជួតសម្អាតទីធ្លា ដោយការបាញ់ទឹក កោបសំរាម សម្អាយទីធ្លាឱ្យមានសោភ័ណ្ឌភាពឡើងវិញទាំងយប់ បង្កឱ្យមានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីទាំងយប់ដោយមិនត្អូញត្អែរ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖