(វីដេអូ) ខ្ញីចាស់កាន់តែហឹរ! លោកយាយៗលេងទូលក្អមប្រណាំងគ្នា មួយឆ្នាំមានម្ដងសប្បាយឱ្យអស់ដៃ
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទើបតែកន្លងផុតទៅថ្មីៗនេះ គេឃើញប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រី នាំគ្នាលេងល្បែងប្រជាប្រិយនានាទៅតាមទីវត្តអារាម ឬតាមបណ្ដាគេហដ្ឋានដើម្បីបង្កភាពសប្បាយរីករាយជួបជុំញាតិមិត្តបងប្អូន ព្រោះមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។
ក្រឡេកទៅមើលលោកយាយៗដែលជាខ្ញីចាស់ខាងល្បែងប្រជាប្រិយនេះវិញ បាននាំគ្នាលេងល្បែងប្រកួតគ្នាទូលក្អមនៅលើក្បាលដោយមិនប្រើឈ្នួតក្រមា បង្កឱ្យមានភាពសប្បាយរីករាយ សំឡេងសើចហ៊ោកងរំពងពីបណ្ដាបងប្អូនអ្នកនៅក្នុងភូមិ។
សកម្មភាពលេងល្បែងកម្សាន្តរបស់លោកយាយៗ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកោតសរសើរចំពោះការបង្ហាញល្បែងកម្សាន្តបែបប្រជាប្រិយខ្មែរ ដែលវីដេអូនោះ ត្រូវបានអ្នកលេង Tiktok នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖