(វីដេអូ) ម្ចាស់ចម្ការយំលែងចេញ! ព្យុះភ្លៀងមួយមេធំ ទុរេនជ្រុះពេញដីសរុបជាលុយរាប់ម៉ឺនដុល្លារ
នៅប៉ុន្មានថ្ងៃមុន តំបន់ជាច្រើននៅកម្ពុជាបានរងគ្រោះធម្មជាតិ ដោយមានព្យុះភ្លៀងមួយមេធំ បង្កឱ្យចម្ការដំណាំទុរេនមួយកន្លែងស្ថិតនៅភូមិបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រងការខូចខាតយ៉ាងដំណំ ដោយមានទុរេនជ្រុះគរពេញដី។
ម្ចាស់ចម្ការទុរេនរូបនេះ បានថតវីដេអូបង្ហាញពីទិដ្ឋភាពផ្លែទុរេនធំៗល្អៗក្នុងមួយផ្លែខ្ទង់ ៣-៤ គីឡូ ដែលត្រៀមនឹងប្រមូលផលឆាប់ៗហើយ បែរជាត្រូវរងព្យុះមួយមេធំបោកបក់បណ្ដាលឱ្យជ្រុះរេលពាសពេញដី ហើយបើសរុបជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។
បើតាមការឱ្យដឹងពីម្ចាស់ចម្ការដដែលបានឱ្យដឹងទៀតថា ទុរេនខ្ចីៗដែលជ្រុះនោះមានរហូតដល់ទៅរាប់ពានផ្លែឯណោះ ព្រោះចម្ការរបស់លោក និង សាច់ញាតិសរុបមានរហូតដល់ទៅជាង ២០ ហិកតា។ ងាកមកមហាជន មានតែបង្ហាញក្ដីអាណិតចំពោះការខាតបង់ដែលមិននឹកស្មានដល់នេះ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖