អបអរសាទរ! កម្ពុជាបំបែកឯតទគ្គកម្មជាផ្លូវការ បេះដូងច្រើនជាងគេលើពិភពលោក ជិត ៤ លានបេះដូង
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ តាមរយៈផេក Beyond The Game បានឱ្យដឹងថា ក្រុមការងារ Guinness World Record បានប្រកាសជាផ្លូវការ កម្ពុជាបំបែកឯតទគ្គកម្មជាផ្លូវការ ១ លានបេះដូង នៅរសៀលថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២៣ នេះ ដោយសរុបចំនួនបេះដូងគឺ ៣ ៩១៧ ៨០៥ បេះដូង។
ការប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅលើទឹកដីប្រាសាទអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវជាតិអន្តរជាតិ ឈរត្រៀមត្រាមុខបរិវេណអង្គរវត្ត ខណៈឯតទគ្គកម្ម ខាងលើបានប្រកាសក្រោយពីស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ ក្រុមការងារ Guinness World Record៕