ន៎ែក! នៅភ្នំពេញក៏អ៊េមដែរ ទិដ្ឋភាពសង្រ្កាន្តវត្តភ្នំពេលយប់ មានភ្លើងពណ៌ គោមចម្រុះ ឯរូបទន្សាយក៏ស្អាតទៀត
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាខេត្តនីមួយបានរៀបចំជាសង្រ្កាន្តឆ្នាំថ្មី ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅចូលរួមលេងកម្សាន្តតាមបណ្ដាខេត្តរបស់ខ្លួន។
ជាមួយគ្នានេះដែរ រាជធានីភ្នំពេញ ក៏មិនខុសពីខេត្តដទៃផ្សេងទៀតដែរ ពោលគឺភ្នំពេញក៏មានការរៀបចំជាសង្រ្កាន្តឆ្នាំថ្មី ឬ ហៅថា សង្រ្កាន្តវត្តភ្នំ ដែលមានរយៈពេល ៣ ថ្ងៃដែរ ហើយកម្មវិធីនេះក៏នឹងចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣។
យ៉ាងណាមិញ ថ្មីៗមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះដំណើរការនៃការរៀបចំសង្រ្កាន្តឆ្នាំថ្មី ដោយមិនចាញ់ខេត្តផ្សេងៗ រាជធានីភ្នំពេញក៏មានតុបតែងលម្អនូវរូបទន្សាយតំណាងឆ្នាំថ្មីនៅវត្តភ្នំ និង មានរៀបចំតាំងភ្លើងពណ៌លម្អបន្ថែមតាមដងផ្លូវ ព្រមទាំងដើមឈើ ដើម្បីកែសោភណ្ឌភាពទីក្រុងឱ្យកាន់តែស្អាតឡើង ក្នុងបំណងទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកទស្សនា ឬ ចូលរួមកម្សាន្តសប្បាយនូវកម្មវិធីផ្សេងៗ ដែលនឹងរៀបចំឡើង៕
រូបភាពដោយ ៖ ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និង មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ