តស់ៗណាត់ Crush ដឹកដៃគ្នាទៅលេងសង្រ្កាន្តបាត់ដំបង គេរៀបចំរួចអស់ហើយ មានកន្លែងស្អាតៗច្រើនណាស់
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតចូលមកដល់ខេត្តបាត់ដំបង កាន់តែបង្ហាញភាពទាក់ទាញពីកន្លែងកម្សាន្តនានាក្នុងខេត្ត ដើម្បីទាក់ចិត្តភ្ញៀវទេសចរឱ្យទៅទស្សនា និង ចូលរួមលេងកម្សាន្តកម្មវិធីចូលឆ្នាំថ្មី។
យ៉ាងណាមិញ ពេលវេលាកាន់តែខិតមកដល់ថ្ងៃព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ថ្នាក់ដឹកនាំព្រមទាំងសមាជិកទាំងអស់នៃកម្មវិធីសង្ក្រាន្តបាត់ដំបង បាន និង កំពុងមមាញឹកធ្វើការយ៉ាងសកម្មក្នុងការតុបតែង ដើម្បីផ្ដល់ជូននូវផ្ទាំងទស្សនីយភាពស្អាតៗ និង ភាពសប្បាយរីករាយផ្សេងៗដល់ភ្ញៀវទេសចរ។
ជាមួយគ្នានេះដែរ ហ្វេសប៊ុកផេកមួយឈ្មោះ Trip With Me កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ក៏បានបង្ហោះរូបភាពជុំវិញកន្លែងកម្សាន្តនានាក្នុងខេត្តបាត់ដំបង ពិសេសគឺនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ដែលបានរៀបចំយ៉ាងស្អាតល្អស្ទើរតែទាំងស្រុងហើយ ដើម្បីបង្កជាភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ គួរបញ្ជាក់ដែរថា កម្មវិធីសង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ ស្អែកនេះរហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣៕
រូបភាពដោយ៖ Trip With Me