(វីដេអូ) សន្ដានចិត្តគ្រូ! ហូតលុយផ្ទាល់ខ្លួនទិញកង់ឱ្យកូនសិស្ស ព្រោះផ្ទះសិស្សឆ្ងាយពីសាលាពេក
លោកគ្រូម្នាក់ដែលមានគណនី Tiktok ឈ្មោះ Duksorithy កំពុងទទួលបានការកោតសរសើរពីមហាជន ក្រោយលោកគ្រូមានសន្ដានចិត្តល្អចំពោះកូនសិស្សប្រៀបដូចសាច់ញាតិបង្កើត។
ជាការពិត លោកគ្រូចិត្តល្អបង្រៀនថ្នាក់បឋមសិក្សារូបនេះ បានទិញសម្លៀកបំពាក់ផ្ដល់ឱ្យសិស្សរបស់ខ្លួនដែលមានជីវភាពខ្វះខាតម្ដងរួចមកហើយ ដោយលើកនេះ លោកគ្រូក៏បានហូតថវិកាផ្ទាល់ខ្លួន ទិញកង់ថ្មីឱ្យសិស្សរបស់គាត់ចំនួន ៤ នាក់ សរុបចំនួន ៤ កង់ ព្រោះសិស្សទាំងនោះ រស់នៅក្នុងគ្រួសារមានជីវភាពខ្វះ ម្យ៉ាងផ្ទះនៅឆ្ងាយពីសាលារៀនពេក ឪពុកម្ដាយគ្មានលទ្ធភាពទិញកង់ឱ្យ ទើបលោកគ្រូសម្រេចចិត្តទិញកង់ឱ្យសិស្ស ព្រោះមិនចង់ឱ្យសិស្សបោះបង់ការសិក្សា។
បើតាមការបញ្ជាក់នៅក្នុងខំមិនកន្លងមក លោកគ្រូចិត្តបុណ្យរូបនេះ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ទង្វើសប្បុរសចេះស្រឡាញ់អាណិតសិស្សដូចកូនចៅរបស់លោកគ្រូខាងលើ កំពុងទទួលបានការសាទរជាខ្លាំងពីបណ្ដាមហាជន។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖