(វីដេអូ) ផ្ទុះការវែកញែក ពិធីហែជំនូនមួយនៅបាត់ដំបង ឃើញមាននារីៗតែងខ្លួនស្អាតៗរាំហែពីមុខកូនកំលោះ
ថ្មីៗនេះ ពិធីមង្គលការមួយស្ថិតនៅភូមិបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម Tiktok មានការចាប់អារម្មណ៍មិនតិចនោះទេ ដោយនៅក្នុងពិធីហែជំនូន គេឃើញមាននារីៗជាច្រើននាក់តម្រៀបគ្នាជា ២ ជួរ តុបតែងខ្លួនស្អាតបាត រាំហែនៅខាងមុខកូនកំលោះ។
អ្វីដែលមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងពិធីហែជំនូននោះគេមិនបានចាក់បទ «ចៅព្រាហ្មណ៍» ដែលកន្លងមកប្រជាជនខ្មែរយើងច្រើនតែនិយមប្រើក្នុងពិធីហែជំនូននោះទេ ទើបធ្វើឱ្យមានការបញ្ចេញយោបល់ជាច្រើនពីអ្នកលេង Tiktok ដោយមួយចំនួនមានការសរសើរ ចំណែកខ្លះទៀតក៏ងឿងឆ្ងល់ផងដែរ។
ដោយឡែកបើតាមម្ចាស់គណនី Tiktok ឈ្មោះ គ្រូបង្រៀនជនបទ ដែលជាអ្នកបង្ហោះវីដេអូនេះផ្ទាល់បានឱ្យដឹងថា នេះជាប្រពៃណីខ្មែរលើ ឬ គេហៅថា ខ្មែរសុរិន្ទ ៖ «បើនិយាយទៅគេហៅថា ប្រពៃណីខ្មែរលើ ឬហៅថាខ្មែរសុរិន្ទ»។ យ៉ាងណាមិញ ទោះជាមានការលើកឡើងបែបនេះ ក៏នៅតែមានការវែកញែកខ្លាំងដដែល៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖