
ព្រះអើយ! ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ខ្សោយរហូតអស់បុណ្យចោលអ្នកផ្ទះ ក្រោយឈឺធ្មញទៅពេទ្យដកម្ដង ៧ គ្រាប់
ជារឿងដ៏គួរឱ្យសោកសង្រេងមួយ ដែលក្មេងប្រុសមានអាយុទើបតែ ៥ ឆ្នាំ ត្រូវបានស្ត្រីជាម្ដាយមីងបង្ហោះថា រូបគេបានបាត់បង់ជីវិតក្រោយដកធ្មេញម្ដង ៧ គ្រាប់ ចោលគ្រួសារគួរឱ្យសោកស្ដាយបំផុត។
ទាក់ទិនទៅនឹងរឿងដ៏សោកសង្រេងនេះ បើតាមការឱ្យដឹងពីគណនីស្ត្រីជាម្ដាយមីង ដែលមានឈ្មោះ Ya Nich បានរៀបរាប់បញ្ជាក់បែបនេះថា ៖ « ក្មួយខ្ញុំដំបូងឡើយ ឈឺធ្មេញក៏ទៅមន្ទីរពេទ្យ… ហើយពេទ្យបានដកធ្មេញម្ដងចំនួន ៧ គ្រាប់ បន្ទាប់មកក្រោយដករួច ក្មួយខ្ញុំចាប់ផ្ដើម ហើមពោះ សាច់ប្រែជាលឿងអស់ ហើយខ្សោយខ្លាំងណាស់ ប្រាប់ថាគេមិនអាចធ្វើអីបានទេ ថាសុខភាពគាត់ខ្សោយ»។
ស្ត្រីរូបនេះ បានបន្តឱ្យដឹងទៀតថា ៖ «ក្មួយខ្ញុំក្លាយជាពិការភ្នែក មើលលេងឃើញបានប្រហែលជា ១ សប្ដាហ៍ ក្មួយខ្ញុំបានស្លាប់ ដោយគ្មានមូលហេតុណាច្បាស់លាស់ឡើយ អាយុ ៥ ឆ្នាំ ជាតិក្រោយសូមឱ្យក្មួយមានអាយុវែង កុំឱ្យដូចជាតិនេះ។ ជួយរកយុត្តិធម៌ឱ្យក្មួយខ្ញុំ ឱ្យក្មួយខ្ញុំទៅឱ្យបានសុខ សូមផ្តាំទៅឪពុកម្ដាយទាំងអស់គ្នាផង»៕