ចាំគូដល់អាយុ ៤០ ឆ្នាំទើបជួប ដល់បានរៀបការដាក់ឱ្យផ្អើលភូមិ ពាក់មាសធំៗជ្រែកខ្លួន
ធ្លាប់ឮទេមនុស្សល្អកម្រដល់គូ? ជាក់ស្ដែងថ្មីៗនេះមានករណីកូនក្រមុំវ័យ ៤០ ឆ្នាំ ដែលទើបបានចូលរោងការ ក្រោយរង់ចាំគូពិតជាយូរតែមិនជួប ខណៈពេលមិត្តភក្ដិអាយុដំណាលគ្នាខ្លះមានកូនធំពេញកំលោះក្រមុំទៅហើយ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅឯប្រទេសវៀតណាម ដោយកូនក្រមុំឈ្មោះ Hun Nhung ចំណែកកូនកំលោះឈ្មោះ Thanh Dan។ កូនក្រមុំរូបនេះបានរៀបរាប់ទាំងញញឹមឱ្យដឹងថា ៖ «ខ្ញុំជាមនុស្សឱ្យតម្លៃលើក្ដីស្រឡាញ់ខ្លាំង ហើយកម្រមានអ្នកត្រូវចិត្តខ្ញុំណាស់ ខ្ញុំមិនបានប្រកាន់អាយុ រូបរាង ឬ ឋានៈសង្គមទេ សំខាន់គឺរស់នៅចុះសម្រុងគ្នាជាមួយខ្ញុំ ហើយជាមនុស្សដែលខ្ញុំពេញចិត្ត។ ទោះអ្នកខ្លះចំអន់ថាអាយុច្រើនហើយហេតុអ្វីមិនទាន់រៀបការ ខ្ញុំតែងតបថាខ្ញុំសុខចិត្តការយឺតឱ្យតែជួបគូដែលពេញចិត្ត ព្រោះឃើញមានច្រើនហើយដែលការហើយ មិនបានប៉ុន្មានបែកបាក់គ្នាវិញ»។
«នៅថ្ងៃការខ្ញុំបានទទួលការសាទរជាច្រើនពីសំណាក់មិត្តភក្ដិ ជាពិសេសអ្នកអាយុស្របាលៗគ្នា ដោយពួកគេបានអររំភើបជំនួសខ្ញុំ ព្រោះតែខ្ញុំជាមនុស្សតែម្នាក់ដែលរៀបការក្រោយគេ តែយ៉ាងណាមិញការខ្ញុំទទួលបានថ្លៃបណ្ណាការច្រើនដោយមានមាសសុទ្ធធំៗ ពាក់ជ្រែកខ្លួនជាច្រើនប្រអប់ ហើយថែមទាំងបានលុយសុទ្ធ ១ ម៉ឺនដុល្លារទៀត»។
«ខ្ញុំបានជួបគូស្នេហ៍ខ្ញុំនៅអាយុ ៣៦ ឆ្នាំ ពួកយើងផ្ដើមចេញពីអ្នកស្គាល់គ្នាធម្មតា ហើយខ្ញុំចំណាយពេលយូរក្នុងការមើលគាត់ ព្រោះចង់ឱ្យប្រាកដចិត្តថាគាត់ជាមនុស្សដែលខ្ញុំចង់បានជាគូជីវិត។ រយៈពេល ៤ ឆ្នាំខ្ញុំក៏បានយល់ព្រមរៀបការ ដោយគាត់អាយុ ៣៨ ឆ្នាំក្មេងជាងខ្ញុំ ២ ឆ្នាំ ជាកំលោះមិនទាន់រៀបការដូចគ្នា។ ក្រុមគ្រួសារពួកយើងទាំងពីររីករាយជាខ្លាំង ពេលដឹងដំណឹងពួកយើងចង់រៀបការ»៕