Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ចែកគ្នាដឹង! ឆ្នាំនេះមានកេណ្ឌ ១ ត្រូវត្រង់តេជោធាតុចុះទំនាយថា ភ្លើងកាចសាហាវ ធាតុអាកាសក្ដៅ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និង រន្ទះកាច
សង្គម

ចែកគ្នាដឹង! ឆ្នាំនេះមានកេណ្ឌ ១ ត្រូវត្រង់តេជោធាតុចុះទំនាយថា ភ្លើងកាចសាហាវ ធាតុអាកាសក្ដៅ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និង រន្ទះកាច

អត្ថបទដោយ​៖ Muyly មីនា ២៨, ២០២៣

ទេវតាឆ្នាំថ្មី បុត្រីទី ៦ នៃកបិលមហាព្រហ្ម ជាមគ្គនាយិកាព្រះនាម កិមិរាទេវី នឹងយាងចុះមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃសុក្រ​ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល។

តាមសៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ​ ទីប្រឹក្សាអមគណៈកម្មាធិការជាតិ​រៀបចំ​បុណ្យ​ជាតិ និង ​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម ​៖

១. កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះ ចន្ទ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៤០០ មេ ដែលចែកចេញជា ៖

  • ចក្រវាល ១២០ មេ
  • ព្រៃហេមពាន្ត ១៥០ មេ
  • មហាសមុទ្រ ១០០ មេ
  • និង ជម្ពូទ្វីបមនុស្សលោកយើង មានចំនួន ៥០ មេ បណ្តាលឱ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អ និង ចុងឆ្នាំភ្លៀងឧត្តមល្អប្រសើរណាស់។

២. កេណ្ឌធារានិគុណ ៖ ឆ្នាំនេះមានកេណ្ឌ ១ ត្រូវត្រង់តេជោធាតុចុះទំនាយថា ភ្លើងកាចសាហាវណាស់ធាតុអាកាសក្ដៅ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ច្រើន មានរន្ទះកាចណាស់។

៣. ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេ មានសំណល់ (៦) ទំនាយថា ទឹកទន្លេមធ្យម មិនតូចហើយក៏មិនធំណាស់ណាដែរ។

៤. កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (៤) ឈ្មោះថាមជ្ឈិមា ទំនាយថា ស្រូវក្នុងស្រែចម្ការ ផល្លានុផលផលដំណាំបានតែមួយភាគខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្ដីសុខខ្លះ មានសេចក្ដីទុក្ខខ្លះស្មើគ្នា ធុញ្ញាហារ មង្សាហារ ផល្លាហារ នឹងសម្បូរជាមធ្យម។

៥. ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៨) ទំនាយថា ស្រែដីទំនាប និង ស្រែដីទួល គ្រប់ទីកន្លែង បានផលល្អដូចគ្នាទាំងអស់។

៦. កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស ៣ ត្រូវត្រង់ ដើមល្វាជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយនៅមានកល្លិយុគ តែសម្បូរមនុស្សនិយាយមិនសូវពិតត្រង់ ល្អតែខាងក្រៅ ក្នុងចិត្តមិនសូវស្មោះត្រង់ មានការភូតកុហកបោកប្រាស់គ្នាច្រើន។

៧. កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យគឺ មេឃ ជាដើមទៅ ទំនាយថា នៅមានសឹកសង្គ្រាមប្រហារជីវិតគ្នា ជាច្រើនអន្លើនៅលើជម្ពូទ្វីបលោកនេះ។ ស្ត្រីទាំងឡាយនឹងប្រសូត្រកូនបានល្អ (អតិជាតិបុត្រ) នឹងមានភ្លៀងច្រើន។

សូមបញ្ជាក់ផងដែរថា ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ៕

ដកស្រង់ពី ៖ មហាសង្ក្រាន្ត ឆ្នាំថោះ រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់