Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាចំនួន ៣ វិញ្ញាសា នឹងត្រូវប្រកួតនៅខេត្តព្រះសីហនុ
សង្គម

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាចំនួន ៣ វិញ្ញាសា នឹងត្រូវប្រកួតនៅខេត្តព្រះសីហនុ

អត្ថបទដោយ​៖ Pandaa មីនា ២៨, ២០២៣

ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ បានចុះផ្សាយថា ដើម្បីចូលរួមត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខខេត្តព្រះសីហនុ នឹងត្រូវបានដាក់ឱ្យធ្វើជាម្ចាស់ផ្ទះចំពោះវិញ្ញាសាកីឡាចំនួន ៣ រួមមាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹក និង កីឡាប្រណាំងទូកក្តោង។

ជាមួយគ្នានេះដែរ លោក បុរី វង្សានិត ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត និង គណៈកម្មការប្រកួតកីឡា មន្ទីរបាននឹងកំពុងរៀបចំទីលានប្រកួតកីឡាបាល់ទះនៅលើឆ្នេរខ្សាច់សម្រាប់កម្មវិធីស៊ីហ្គេម លើកទី ៣២ នៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ហើយចំពោះការងាររៀបចំទីលានកីឡាបាល់ទះលើឆ្នេរខ្សាច់គឺ មន្ទីរធ្វើទៅតាមអ្វី ដែលជាការចង្អុលបង្ហាញរបស់គណៈកម្មការ ដោយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តជាអ្នករៀបចំទីលានប្រកួត កីឡានៅលើឆ្នេរខ្សាច់ ដែលមានទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅបន្ទប់ទឹកលេខ ១១ (ជិតដើមឈើចាំស្នេហ៍) ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យ៉ាងណាមិញ សម្រាប់ការរៀបចំទីលានកីឡាលើខ្សាច់គឺ មាន ៣ ទីលាន ដោយទីលានទី ១ សម្រាប់ហាត់សម ហើយទីលានទី ២ និង ទី ៣ សម្រាប់ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់។ លើសពីនេះទៅទៀតលោកប្រធានមន្ទីរក៏បានឱ្យដឹងទៀតថា ការរៀបចំទីលាននេះគឺ មានការកាយដីចាស់ជម្រៅ ៤ តឹកចេញទើបមានការចាក់ខ្សាច់ចូលឡើងវិញ ដោយមានការរែងយកកាកសំណល់ ឫសឈើដុំថ្ម សំបកខ្ចៅខ្យង អំបែកដប ក៏ដូចជាកម្ទេចផ្សេងៗឱ្យបានស្អាត ទើបចាក់ខ្សាចចូលទៅវិញជៀសវៀងពេលការប្រកួតកីឡាបង្កឱ្យមានរបួសស្នាមដល់ក្រុមកីឡាករ ក៏ដូចជាភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។

គួរបញ្ជាក់ដែរថា នៅជុំវិញទីលានមន្ទីរគឺ បានកាត់ស្មៅស្អាតហើយ ដោយនៅជុំវិញបរិវេណប្រារព្ធពិធីក៏មានការតាំងពិព័រណ៍ ការប្រគំតន្ត្រីកម្សាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកលេងកម្សាន្តផងដែរ៕

ប្រភព និង រូបភាពដោយ៖ ក្រសួងព័ត៌មាន និង Cambodia 2023

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់