ជឿសង្សារថាមានសាច់ទើបស្អាត ខំញ៉ាំរហូតឡើងជាង ១០ គីឡូ ចុងក្រោយគេសុំបែកទៅមានថ្មី
ស្រ្តីជនជាតិវៀតណាមម្នាក់ទម្លាយទាំងគ្រាំចិត្តរឿងជឿសង្សារថា មានសាច់ទើបស្អាត ខំញ៉ាំរហូតឡើងទៅ ១៣ គីឡូ មើលសឹងមិនស្គាល់ តែចុងក្រោយសង្សារសំណព្វបែរជាសុំបែកទៅវិញ។
នាងបានឱ្យដឹងថា ដើមឡើយនាងមានទម្ងន់ ៤៨ គីឡូ និង កម្ពស់ ១៦២ សង់ទីម៉ែត្រ ដែលមើលទៅហាក់ស្គមបន្តិច តែក្រោយពីនាងបានចាប់ផ្តើមទាក់ទងនឹងបុរសម្នាក់ គេក៏បានប្រាប់នាងថា នាងមើលទៅស្គមពេក មានសាច់ជាងនេះបន្តិចទើបស្អាត។ ក្រោយពីនោះមក គេក៏យកនេះយកនោះឱ្យនាងញ៉ាំរហូត មានទាំងនាំចេញទៅញ៉ាំនៅខាងក្រៅទៀត ធ្វើឱ្យនាងឡើង ៤ គីឡូ ក្នុងរយៈពេល ៣ ខែ។
នាងក៏កើតការព្រួយចិត្ត រឿងទម្ងន់ដែលបានប្រែប្រួល តែគេបានប្រាប់ថា កុំទៅខ្វល់អីគេស្រឡាញ់នាង ធាត់បន្តិចបន្តួចមិនអីនោះទេ មើលទៅកាន់តែស្អាតទៅវិញទេ ម្យ៉ាងក៏មានពួកប្រុសៗតាមមើលច្រើនទៀត គេនឹងធ្វើឱ្យនាងកាន់តែធាត់ទៀត ដើម្បីកុំឱ្យមានអ្នកមើលតែម្តង។
ក្រោយពីនោះអស់រយៈពេល ១ ឆ្នាំ ទម្ងន់របស់នាងក៏បានឡើង ពី ៤៨ មក ៦១ គីឡូ ហើយអ្វីដែលគួរឱ្យហួសចិត្ត សង្សាររូបនេះបែរមិនពេញចិត្ត ហើយឱ្យនាងសម្រកគីឡូវិញ ហើយចុងក្រោយក៏សុំនាងបែកគ្នាតែម្តង។
យ៉ាងណាមិញ អ្វីដែលឈឺចាប់ជាងនេះទៀតនោះ គឺតាមពិតទៅ គេបានក្បត់នាងជាយូរមកហើយ គេបានទៅទាក់ទងស្រីថ្មី ហើយការដែលធ្វើឱ្យនាងធាត់នេះ គឺជាលេសដើម្បីសុំនាងបែកគ្នាប៉ុណ្ណោះ៕