ធ្លាប់តែគេមើលងាយ តែទីបំផុតជីវិតផ្លាស់ប្ដូរ ១៨០ ដឺក្រេដូចមនុស្សកើតថ្មី បន្ទាប់ពីកែមុខរួច
សម្រស់គឺជារឿងសំខាន់ ដោយមនុស្សម្នាក់ៗតែងចង់បានមុខមាត់ស្រស់ស្អាត មានមនុស្សម្នាចូលចិត្ត និងកោតសរសើរ ដោយឡែកអ្នកខ្លះបែរជាជួបការបង្អាប់ ឬនិយាយមាក់ងាយព្រោះតែកើតមកមុខមិនស្អាត។
ជាក់ស្ដែងនារីម្នាក់ឈ្មោះថា Fon Jittrapron បានចែករំលែករឿងរ៉ាវជីវិតឱ្យដឹងថា៖ «ខ្ញុំជាបេក្ខភាពម្នាក់ដែលបង្ហាញខ្លួនក្នុងកម្ម Let Me In 2 នៅឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមកជីវិតខ្ញុំក៏ផ្លាស់ប្ដូរ។ ដើមឡើយខ្ញុំធ្លាប់តែត្រូវមនុស្សជុំវិញខ្លួនមើលងាយ ព្រោះតែមានធ្មេញ និងទម្រង់មុខមិនស្អាត ហើយអ្នកខ្លះនិយាយថាខ្ញុំមិនបានសត្វឆ្កែគេចិញ្ចឹមផង។ មុខមាត់ពីមុនគឺពិបាកណាស់ មានតែមនុស្សមើលងាយ ហើយជាពិសេស គឺខ្ញុំពិបាកក្នុងការទទួលទានអាហារផងដែរ»។
«តែចាប់តាំងពីដាក់ពាក្យចូលរួមកម្មវិធី Let Me In 2 ហើយទទួលបានការបញ្ជូនទៅកែសម្ផស្សនៅកូរ៉េ ជីវិតខ្ញុំបានផ្លាស់ប្ដូរ។ ខ្ញុំប្រៀបបីដូចមនុស្សកើតថ្មី ទៅណាមកណាមានតែអ្នកសរសើរថាស្អាត ហើយជីវិតក៏ប្រសើរឡើង»៕