Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឡើងទៅជួយឆ្មាជាប់លើចុងឈើ ចៃដន្យឃើញសង្សារបណ្ដើរប្រពន្ធកូន ទើបភ្ញាក់ខ្លួនថាជាជនទី ៣
សង្គម

ឡើងទៅជួយឆ្មាជាប់លើចុងឈើ ចៃដន្យឃើញសង្សារបណ្ដើរប្រពន្ធកូន ទើបភ្ញាក់ខ្លួនថាជាជនទី ៣

អត្ថបទដោយ​៖ Somesa មីនា ១៨, ២០២៣

រឿងចៃដន្យនឹកស្មានមិនដល់មួយបានកើតឡើងទៅលើនារីម្នាក់ ដែលមិនបញ្ចេញអត្តសញ្ញាណ ដោយនាងបានចែករំលែកលើប្រព័ន្ធអ៊ីនធឺណេតពីបទពិសោធជីវិតផ្ទាល់ខ្លួន ឡើងទៅជួយឆ្មាធាត់ជាប់លើចុងឈើ តែបែរជារកឃើញការពិតថាបុរសដែលនាងកំពុងទាក់ទងមានភរិយាហើយថែមទាំងមានកូនទៀត។

នារីដែលបានដាក់រហស្សនាមខ្លួនឯងថា Chubby បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំបានដើរតាមផ្លូវ ចៃដន្យបានជួបឆ្មាកន្ធាត់មួយក្បាលជាប់លើចុងឈើរើខ្លួនមិនរួច មើលទៅគួរឱ្យអាណិតជាខ្លាំង។ ខ្ញុំក៏សម្រេចចិត្តថាឡើងទៅជួយដោះវាចេញ ដើម្បី​ឱ្យមានសេរីភាពមុនពេលវាដាច់ចំណីស្លាប់លើចុងឈើ»។

នាងបន្តថា ៖ «ប៉ុន្ដែអំឡុងពេលជួយសង្គ្រោះឆ្មា ស្រាប់តែចៃដន្យអ្វីខ្ញុំបានឃើញសង្សារដែលខ្ញុំកំពុងទាក់ទងបែរជាកំពុងបណ្តើរកូន និងស្ត្រីម្នាក់នៅឯផ្លូវពីទិសស្របគ្នា។ ឃើញដូច្នេះចិត្តដែលធ្វើបុណ្យរបស់ខ្ញុំវាបានរលាយអស់ មកជាកំហឹងខ្ញុំចង់តែស្រែកពីលើចុងឈើឱ្យនារីជាប្រពន្ធម្នាក់នោះដឹង តែខ្ញុំមិនអាចធ្វើវាទៅរួចបានត្រឹមអង្គុយឈឺចិត្ត ដោយខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកខុស មិនបានឆែកមើលប្រវត្តិឱ្យច្បាស់ ធ្វើឱ្យខ្លួនក្លាយទៅជាស្រីលួចលាក់ដោយមិនដឹងខ្លួន»។

មិនតែប៉ុណ្ណោះ នារីរូបនេះបន្ថែមទៀតថា ៖ «ចាប់តាំងពីពេលនោះមកខ្ញុំក៏បានផ្ដាច់ទំនាក់ទំនងជាមួយបុរសរូបនោះ ដោយផ្ដាច់ការទាក់ទងជាមួយគាត់ចេញទាំងអស់មិនថាទូរស័ព្ទ ឬបណ្ដាញសង្គមដោយមិនឱ្យគាត់ទាក់ទងមកខ្ញុំបានទៀតឡើយ។ ខ្ញុំពិតជាមានអារម្មណ៍ថាខ្មាសខ្លួនឯង ហើយស្អប់មនុស្សប្រុសម្នាក់នេះជាខ្លាំង ព្រោះតែគេអាត្មានិយមណាស់»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់