ឈឺចាប់តិចអី! ប្ដីរករឿងលែងលះ ពេលលែងបានជាង ១ ខែ ប្ដីទៅការនឹងពួកម៉ាកដែលមានផ្ទៃពោះជាមួយគ្នា ៣ ខែ
រឿងរ៉ាវហួសចិត្តមួយកំពុងត្រូវបានគេលើកយកមកវែកញែកពេញបណ្ដាញសង្គមចិន ក្រោយនារីម្នាក់យំរៀបរាប់ទាំងឈឺចិត្ត និង ហួសចិត្តពីបទពិសោធជីវិតខ្លួន បន្ទាប់រកឃើញមូលហេតុពិតក្រោយលែងលះស្វាមី។
តាមរយៈសារព័ត៌មាន Sohu បានរៀបរាប់ឱ្យដឹងថា ស្ត្រីរូបនេះបានលែងលះស្វាមីជាង ១ ខែ តែនាងមានអារម្មណ៍ថានាងត្រូវគេពាក់ស្នែង បន្ទាប់ពីដឹងថាស្វាមីសម្រេចចិត្តរៀបការភរិយាក្រោយដែលជាមិត្តភក្ដិនាង ហើយថែមទាំងកំពុងពពោះ ៣ ខែថែមទៀត។
ក្រោយដឹងដំណឹងនេះ នារីរូបនោះមិនអាចធ្វើអ្វីបានក្រៅពីអង្គុយយំហួសចិត្ត និង ឈឺចាប់ដែលនាងត្រូវបានមនុស្សជិតស្និទ្ធដល់ទៅ ២ រូបក្បត់ ហើយនាងមិនដឹងថាវាចាប់ផ្ដើមតាំងពីពេលណា អ្វីដែលនាងដឹងគឺពួកគេបានក្បត់នាងតាំងពីមុនលែងលះគ្នាមកម្ល៉េះ។
បន្ទាប់ពីឃើញបែបនេះ មហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិលើកទឹកចិត្ត ដោយខ្លះលើកឡើងថា ៖ «បើប្រៀបធៀបរឿងប្តីក្បត់ វាឈឺមិនស្មើមិត្តភក្ដិក្បត់ទេ ហើយបើយករឿងទាំង ២ នេះដាក់ចូលគ្នាវាកាន់តែឈឺចាប់ពាន់ដង», «វាជាមេរៀនជីវិត មិត្តពិតគេមិនលួចប្ដីមិត្តទេ ហេតុដូចនេះរាប់អានមនុស្សលើកក្រោយត្រូវប្រយ័ត្ន» ជាដើម៕