ឃើញតារា Tiktok ថតវីដេអូប្រាប់របៀបឆុងមីបែបថ្មី មើលទៅទំនង ខំធ្វើតាមប៊ិះឆេះផ្ទះ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយនារីម្នាក់បានចែករំលែករឿងភ័យលស់ព្រលឹងរបស់ខ្លួន ដែលសឹងតែធ្វើឱ្យភ្លើងឆេះផ្ទះ ព្រោះតែរៀនឆុងមីតាមតារា Tiktok។
នារីម្នាក់ឈ្មោះ Yiwan ហៅ Lin បានរៀបរាប់ឱ្យដឹងថា ៖ «ខ្ញុំជាមនុស្សនិយមមើលវីដេអូតាម Douyin (Tiktok សម្រាប់ប្រើនៅចិន) ហើយក៏ឃើញរូបមន្ដធ្វើម្ហូបមួយទំនង ក៏គិតថាសាកល្បងធ្វើតាមព្រោះតែតារា Tiktok ជាអ្នកថតបង្រៀន»។
«ដោយគេបានធ្វើមីឆុងរសជាតិ Custard Egg ហើយមើលទៅវាទំនងឆ្ងាញ់ ដោយវិធីធ្វើងាយៗគឺដាក់ស៊ុតទៅលើមី រួចហើយយកវាទៅដុតក្នុង Microwave រួចជាស្រេច។ ពេលខ្ញុំសាកល្បងធ្វើ ខ្ញុំស្ទើរតែធ្វើឱ្យឆេះផ្ទះ ដោយកំប៉ុងមីធ្វើពីក្រដាសស្រាប់តែឆេះ ហើយហុយផ្សេងខ្មៅពេញផ្ទះមុននឹងឆ្លងភ្លើង ធ្វើឱ្យខ្ញុំប្រញាប់រត់ទៅបិទកុងតាក់ភ្លើង ហើយអ្នកផ្ទះក៏ស្ដីឱ្យព្រាត»។
«លុះក្រោយមកទើបខ្ញុំសិក្សាឃើញថា របស់ខ្លះយើងមិនអាចដាក់ក្នុង Mircowave បានទេ ជាក់ស្ដែងដូចជាប្រភេទក្រដាស Recycle ដែលអាចជាប់ ឬ លាយសមាសធាតុដែកដែលអាចបង្កឱ្យមានការឆាបឆេះ។ យ៉ាងណាមិញ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន មិនមែនគ្រប់រូបមន្ដដែលនៅលើសង្គមអនឡាញសុទ្ធតែជោគជ័យដូចការផ្សាយទេ»៕