ចប់គ្រប់យ៉ាង! បុរសម្នាក់ ត្រូវគ្រូពេទ្យច្រឡំកាត់អាអូនតូចចោល ព្រោះស្មានថាជាដុំសាច់មហារីក
គ្រូពេទ្យវះកាត់ម្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ក្រោយបង្កើតកំហុសធ្ងន់ធ្ងរមួយ ដោយច្រឡំវះកាត់ប្រដាប់ភេទអ្នកជំងឺម្នាក់ចោល ព្រោះស្មានថាជាដុំសាច់មហារីក។
តាមការចេញផ្សាយពីសារព័ត៌មាន Dailymail បានឱ្យដឹងថា គ្រូពេទ្យវះកាត់វ័យ ៣០ ឆ្នាំម្នាក់ ត្រូវបានជាប់ចោទពីបទបង្ករបួសស្នាមធ្ងន់ធ្ងរលើអ្នកជំងឺដែលមិនបង្ហាញអត្តសញ្ញាណម្នាក់ មកពី Arezzo តំបន់ Tuscany ប្រទេសអ៊ីតាលី ដោយគ្រូពេទ្យរូបនោះ បានធ្វើការវះកាត់លើបុរសជាអ្នកជំងឺនៅឯមន្ទីរពេទ្យ San Donato កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។
អំឡុងពេលធ្វើការវះកាត់នោះដែរ គឺធ្វើឡើងដោយរលូន ប៉ុន្តែនៅពេលដែលមើលទិន្នន័យនៃការវះកាត់នោះ ស្រាប់តែបង្ហាញចេញមកថា បុរសរូបនោះគឺគ្មានដុំសាច់មហារីកអ្វីនោះទេ។ បច្ចុប្បន្ន បុរសរងគ្រោះជាអ្នកជំងឺ បានធ្វើការពាក្យទាមទារសំណងពីគ្រូពេទ្យដែលគ្មានវិជ្ជាជីវៈរូបនោះ ហើយរឿងក្ដីរបស់លោកនេះដែរ នឹងឡើងតុលាការដំបូងនៅថ្ងៃទី ០៩ ខែមីនា នេះ៕