សូមជ្រាប! ចាប់ពីស្អែក តំបន់ខ្លះអាចភ្លៀង តំបន់ខ្លះអាចចុះត្រជាក់ថែម ២ ទៅ ៣ អង្សា ពេលយប់ និង ព្រឹក
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជា មានការប្រែប្រួលដូចតទៅ ៖
– ពីថ្ងៃទី ៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប
– ពីថ្ងៃទី ១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។
លក្ខណ:បែបនេះនឹងធ្វើឱ្យ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ពីថ្ងៃទី ១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣ °C នៅវេលាយប់ និង ព្រឹក។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖