ឈ្លោះគ្នាប្ដីអត់ព្រមលួង ហើយទៅធ្វើការចោល មានអីតូចចិត្តរត់ទៅបញ្ច…ប់ជីវិតខ្លួនឯងភឹង
រឿងរ៉ាវរន្ធត់ចិត្តមួយបានកើតឡើងនៅឯប្រទេសវៀតណាម ក្រោយស្ត្រីម្នាក់សម្រេចចិត្តចង-កផ្ដាច់ជីវិតខ្លួនឯង ព្រោះតែតូចចិត្តឈ្លោះគ្នានឹងប្ដី ហើយអត់លួងទុកចោលទៅធ្វើការចោលបាត់។
ហេតុការណ៍មួយនេះបានកើតឡើងនៅឯភូមិ Xuan Dien ស្រុក Ham Thuan Bac ខេត្ត Binh Thuan ប្រទេសវៀតណាម ដោយបានកើតឡើងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។
បុរសជាប្ដីហៅកាត់ថា T ចំណែកស្ត្រីជាភរិយាហៅកាត់ថា L ត្រូវបានគេរកឃើញសាកសពនៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីទទួលបានការរាយការណ៍ពីស្វាមី។ យោងតាមលោក T បានរៀបរាប់ថា ៖ «មុនកើតហេតុមួយថ្ងៃគឺនៅថ្ងៃ ២៨ កុម្ភៈ ពួកយើងមានពិធីជួបជុំបងប្អូនផឹកស៊ីរាំសប្បាយ តែក្រោយមកនៅថ្ងៃកើតហេតុខ្ញុំ និង ប្រពន្ធខ្ញុំបានឈ្លោះគ្នានៅពេលព្រឹកមុនខ្ញុំចេញទៅធ្វើការ ដោយនេះមិនមែនជាលើកទីមួយដែលយើងទាស់សម្ដីគ្នានោះទេ តែលើកនេះខ្ញុំមិនបានវែកញែកតវ៉ាជាមួយនាងច្រើនឡើយ ដោយខ្ញុំសម្រេចចិត្តដើរចេញហើយទៅកន្លែងការងារ»។
«លុះពេលល្ងាចពេលត្រឡប់ពីធ្វើការ ខ្ញុំបានឃើញទ្វារផ្ទះចាក់សោបើកមិនបាន ហើយខ្ញុំក៏បានសម្រេចចិត្ដផ្លោះតាមបង្អួចកៀនផ្ទះ លុះឡើងដល់បន្ទាប់ស្រាប់តែឃើញប្រពន្ធខ្ញុំបានចង-ក សម្លាប់ខ្លួន ដែលធ្វើឱ្យខ្ញុំមានវិប្បដិសារីជាខ្លាំង»។
យោងតាមការសាកសួរបន្ថែមពីអ្នកជិតខាងអ្នកស្រី L បានបញ្ជាក់ថា ៖ «ថ្ងៃនោះពួកគេមិនបានឃើញនាងចេញក្រៅផ្ទះទេ ដោយមិនបានសង្ស័យឬគិតអ្វីនោះទេ ព្រោះគិតថានាងអាចអស់កម្លាំងសម្រាក ព្រោះយប់មុនកើតហេតុពួកគេបានជប់លៀងសប្បាយរីករាយ តែមិននឹកស្មានថាមានហេតុការណ៍បែបនេះកើតឡើងនោះឡើយ»៕