(វីដេអូ) សង្ហាហើយច្រៀងពីរោះទៀត! កូនកំលោះច្រៀង Surprise កូនក្រមុំយ៉ាងពីរោះក្នុងថ្ងៃមង្គលការ ផ្អើលអ្នកលេងហ្វេសប៊ុក
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់រំភើបពុំទាន់បាត់ ក្រោយបានទស្សនានូវវីដេអូកូនកំលោះមួយរូប បានច្រៀង Surprise កូនក្រមុំក្នុងថ្ងៃពិសេសរបស់ពួកគេ ប្រកបទៅដោយទឹកដមសំឡេងពីរោះ មានមនោសញ្ចេតនាជ្រាលជ្រៅ ផ្ដល់នូវអារម្មណ៍កក់ក្ដៅបំផុត រហូតកូនក្រមុំរំភើបហូរទឹកភ្នែកតែម្ដង។
វីដេអូខាងលើត្រូវបានបង្ហោះដោយផេក Kosoma Entertainment នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣ បង្ហាញពីពិធីមង្គលរវាងកូនកំលោះកូនក្រមុំ សម្បត្តិ ជាគូនឹង សុភ័ក្ត្រណេ ដែលកូនកំលោះបានច្រៀងជូនភរិយាជាទីស្រឡាញ់ក្នុងឱកាសថ្ងៃមង្គល ដោយមានសាច់ញាតិភ្ញៀវកិត្តិយសជាជារបងបាចផ្កាជូនកូនក្រមុំ ដើរសន្សឹមៗទៅកាន់កូនកំលោះដែលកំពុងច្រៀងយ៉ាងផ្អែមល្ហែមបំផុត ហាក់ធ្វើឱ្យអ្នកទស្សនារំភើបចិត្តក្រៃលែង។
ក្រោយច្រៀងចប់ កូនកំលោះបានពោលពាក្យស្រឡាញ់ឥតមានទំហំវាស់បានទៅកាន់ភរិយា ក្នុងថ្ងៃពិសេសរបស់ខ្លួន ព្រមទាំងអរគុណវត្តមានមេបាទាំងសងខាង និង ភ្ញៀវកិត្តិយស ដែលបានចូលរួមនៅក្នុងថ្ងៃពិសេសរបស់ខ្លួនផងដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖