ឃើញម្ដាយកំពុងរៀបការ កូនយំរត់ចូលទៅរក ស្រាប់តែប្តីថ្មីបោះសម្តីមួយម៉ាត់ ឮហើយខ្លោចចិត្ត
ឃើញហើយពិតជាគួរឱ្យខ្លោចចិត្តណាស់ នូវរឿងរបស់ក្មេងប្រុសម្នាក់ ដែលត្រូវម្តាយរៀបការប្តីថ្មីចោល ហើយត្រូវប្តីថ្មីម្តាយបោះសម្តីឱ្យ មិនព្រមទទួលយកជាកូនទៀត។
រឿងរ៉ាវមួយនេះ កើតឡើងនៅប្រទេសចិន ដែលមានស្រ្តីម្នាក់បានលែងលះប្តីក្លាយជាមេម៉ាយកូនមួយ ដែលត្រូវធ្វើការរកស៊ីចិញ្ចឹមគេតែម្នាក់ឯង ដោយសារតែឃើញហត់នឿយពេក ញាតិមិត្តក៏ចេះតែរំអុកឱ្យនាងរកគូជីវិតថ្មី តែភាគច្រើនមិនសូវមានបុរសចាប់អារម្មណ៍នោះទេ ព្រោះតែនាងធ្លាប់មានគ្រួសារហើយ។
រហូតចុងក្រោយ ក៏បានជួបបុរសម្នាក់ ដែលព្រមទទួលយកនាង តែគេក៏បានប្រាប់ថា ព្រមទទួលយកតែនាងប៉ុណ្ណោះ មិនទទួលកូនប្រុសរបស់នាងនោះទេ ឱ្យនាងយកកូនទៅនៅជាមួយយាយ ហើយចំណែកយាយ ក៏ទទួលចិញ្ចឹមទាំងមិនសូវពេញចិត្តទៅទៀត ពិតជាគួរឱ្យអាណិតខ្លាំងណាស់។
យ៉ាងណាមិញ មកដល់ថ្ងៃរៀបការម្តាយ កូនប្រុសក៏ត្រូវបានយាយយកទៅជាមួយ ហើយគ្រាន់តែឃើញម្តាយនៅលើកឆាកភ្លាម ក៏ស្រែកយំហៅម្តាយ រួចរត់ទៅលើឆាកនោះ ដោយមិនខ្វល់ពីអ្នកដទៃឡើយ។
គ្រាន់តែឃើញបែបនេះភ្លែត កូនកំលោះក៏កើតការមិនពេញចិត្តជាខ្លាំង ថែមទាំងពោលថា៖«វាមិនមែនជាកូនរបស់ខ្ញុំ ហេតុអ្វីខ្ញុំត្រូវចិញ្ចឹមវា» ទៀតផង ឯម្តាយក៏ធ្វើអ្វីបានឡើយ ក្រៅពីមើលទៅកូនប្រុសដោយទឹកមុខសោកសៅ។
ដោយឡែក មានមហាជនជាច្រើនបានបញ្ចេញមតិផងដែរ ក្រោយពីរឿងនេះត្រូវបានចែកចាយពាសពេញ រីឯអ្នកខ្លះទៀតក៏គិតថា មិនគួររៀបការគេចបញ្ហា សុខចិត្តនៅចិញ្ចឹមកូនម្នាក់ឯងប្រហែលល្អជាង ដែលត្រូវមកជួបបុរសមិនចេះយោគយល់បែបនេះ៕