អស្ចារ្យណាស់! បទចម្រៀងរបស់លោកស្រី ប៉ែន រ៉ន លេចវត្តមានក្នុងស្ប៉តពាណិជ្ជកម្មបរទេស
ថ្មីកន្លងទៅនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការផ្ទុះចាប់អារម្មណ៍ទៅលើវីដេអូពាណិជ្ជកម្មមួយ ដែលបានយកចម្រៀងរបស់ខ្មែរជំនាន់ដើម ទៅដាក់ក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មនោះ។
វីដេអូមួយនោះដែរ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដោយសារនោះជាសំឡេងរបស់លោកស្រី ប៉ែន រ៉ន ដែលមានចំណងថា «ស្នេហា» ដោយលោកស្រីជាតារាចម្រៀងមួយរូបមានប្រជាប្រិយភាពខ្លាំងតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០ មកម្ល៉េះ ហើយត្រូវបានគេដាក់រហស្សនាមឱ្យថាជា «អ្នកចម្រៀងសំឡេងសារិកមាស»។
លើសពីនេះទៅទៀត សូម្បីតែនៅក្នុង YouTube ក៏មានអ្នកលើកសរសើរពីចម្រៀងរបស់ខ្មែរមួយបទនេះថាពីរោះថែមទៀតផង ខណៈដែលអ្នកខ្លះទៀតបានបញ្ចេញមតិ បែបនឹករឭកដល់លោកស្រី ប៉ែន រ៉ន និង ស្នាដៃចម្រៀងដ៏ពីរោះរបស់លោកស្រី៕