ហួសចិត្ត! ទៅអុជធូប ១០០ ថ្ងៃម្ដាយនៅផ្នូរ មកវិញឃើញឪពុកកំពុងណែបនិត្យកាយាជាមួយអ្នកបម្រើក្នុងបន្ទប់
រឿងរ៉ាវហួសចិត្តមួយបានកើតឡើងនៅឯប្រទេសចិន ក្រោយយុវជនម្នាក់បានរកឃើញឪពុកកំពុងឡើងគ្រែជាមួយអ្នកបម្រើ នៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃរបស់ម្ដាយ ដែលធ្វើឱ្យលោកភ្ញាក់ផ្អើលជាខ្លាំង។
បុរសជនជាតិចិនម្នាក់បានរៀបរាប់ឱ្យដឹងថា ៖ «លោកជាមនុស្សធ្វើការឆ្ងាយផ្ទះ ហើយនៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃម្ដាយដែលទើបចែកឋានទៅ លោកបានត្រឡប់មកស្រុកកំណើតវិញដែលមានទីតាំងនៅឯតំបន់ Hei Long Jiang ខាងត្បូងភាគខាងកើត ប្រទេសចិន។ ដោយមុនពេលទៅផ្ទះលោកបានចូលអុជធូបនៅផ្នូរម្ដាយលោកជាមុនសិន លុះពេលអុជធូបរួចរាល់ត្រឡប់មកផ្ទះ ស្រាប់តែរកឃើញថាឪពុកកំពុងឡើងគ្រែជាមួយអ្នកបម្រើ ដែលគាត់បានជួលមកជួយបោសសម្អាត និង មើលផ្ទះ»។
«ក្រោយឃើញបែបនេះ លោកហាក់ហួសចិត្ត និង ខឹងឪពុកខ្លួនជាខ្លាំង ព្រោះតែម្ដាយខ្លួនទើបចែកឋានបានទៅមិនទាន់បានប៉ុន្មានផង តែបែរជាឪពុកលួចសប្បាយជាមួយអ្នកបម្រើបាត់ហើយ។ ក្រោយឃើញបែបនេះលោកក៏បានសម្រេចចិត្តដើរចេញ មុនពេលជជែកតវ៉ាជាមួយឪពុកលោកចំពោះបញ្ហានេះ ដោយលោកមិនបានហាមឃាត់ឱ្យឪពុកលោកមានស្រីថ្មីនោះទេ គ្រាន់តែសុំឱ្យគោរពដល់ម្ដាយលោក និង គិតឱ្យបានជ្រៅជាងនេះ ព្រោះលោកដឹងថាឪពុកលោកអាចឯកា និង ចង់មានមនុស្សនៅក្បែរបន្ទាប់ពីម្ដាយស្លាប់ទៅ»៕