(វីដេអូ) ឈប់ម៉ូតូទិញពុទ្រា សួរអូនតូចរៀនថ្នាក់ទីប៉ុន្មាន? ស្រាប់តែក្មេងស្រីឆ្លើយមកវិញយ៉ាងរំជួលចិត្ត
នៅតាមបណ្ដោយវិថី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គេនិយមក្រឡេកឃើញក្មេងស្រីមួយរូប មានឈ្មោះ ស្រី រីម មានអាយុខ្ទង់ប្រហែល ៦ ទៅ ៧ ឆ្នាំ តែងអង្គុយក្បែរឪពុករបស់ខ្លួន ដែលជាអ្នកលក់ផ្លែឈើតាមចិញ្ចើមផ្លូវ អង្គុយសរសេរអក្សរយ៉ាងផ្ចិតផ្ចង់ និង តែងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជា អ្នកដែលបានជិះកាត់ជាដើម។
ទាក់ទិនទៅនឹងរឿងរ៉ាវរបស់ក្មេងស្រីរូបនេះដែរ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Meyya mak rainnie បានបង្ហោះវីដេអូប្រមាណជិត ១ នាទី បង្ហាញពីសកម្មភាពជួយទិញពុទ្រាឪពុកក្មេងស្រី និង បានឃើញ ស្រី រីម អង្គុយសរសេរអក្សរយ៉ាងផ្ចិតផ្ចង់គួរឱ្យសរសើរ។
តាមរយៈវីដេអូ អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្តនោះ គឺម្ចាស់គណនីបានសួរទៅកាន់ក្មេងស្រីថា រៀនថ្នាក់ទីប៉ុន្មានហើយ? ស្រាប់តែក្មេងស្រី ឆ្លើយតបមកវិញទាំងញញឹមថា ៖ «រៀនតាមផ្លូវ»។
គួរឱ្យដឹងផងដែរថា កន្លងមកអាណាព្យាបាលរបស់កុមារី តែងតែអង្គុយនៅស្តុបបូកគោ ឬ ស្តុបផ្សារដើមគរ ក្នុងការប្រកបមុខរបរលក់ដូររបស់ខ្លួន និង ឆ្លៀតបង្រៀនក្មេងតូច។ អាស្រ័យហេតុនេះ សម្រាប់ប្រិយមិត្ត ដែលឆ្លងកាត់បានឃើញ អាចជួយទិញ ឬ ជូនលុយ និង សៀវភៅនិទានកុមារជាភាសាខ្មែរជាដើម ព្រោះក្មេងស្រីរូបនេះ ចេះប្រកបអាន និង ស្រឡាញ់ចូលចិត្តការសិក្សាណាស់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖