ព្រះចៅអធិការវត្តកំពូលពេជ្រ នៅកំពង់ស្ពឺ ល្បីថាដោះស្បង់ស្លៀកពាក់ដើរលេងយប់ ត្រូវចាប់ផ្សឹករសៀលនេះហើយ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយផ្ទុះល្បីរឿងមានអ្នករាយការណ៍ថា ព្រះចៅអធិការវត្តកំពូលពេជ្រ ហេង សាវ៉ុន ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពប្រាសចាកព្រះពុទ្ធសាសនា។
ទាក់ទិនរឿងនេះ តាមរយៈសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឱ្យដឹងថា ព្រះចៅអធិការវត្តកំពូលពេជ្រ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហេង សាវ៉ុន ត្រូវបានគេរាយការណ៍ថា បានដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិលដើរលេងផឹកស៊ីពេលយប់ នឹងត្រូវចាប់ផ្សឹកនៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ នេះហើយ។
តាមប្រភពបានឱ្យដឹងទៀតថា បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មានថា លោកបានទទួលព័ត៌មានហើយ និង មានគោលការណ៍ចាប់ផ្សឹកព្រះសង្ឃអង្គនេះ នៅរសៀលម៉ោង ៤ ថ្ងៃនេះ៕
ប្រភព ៖ Fresh News