កន្រ្តកវិលយក្ស ស្ថិតក្នុងខេត្តសៀមរាប ជាផលិតផលទេសចរណ៍មួយ រួមចំណែកឱ្យភ្ញៀវទេសចរសប្បាយរីករាយ ទទួលបានអារម្មណ៍ស្រស់ថ្លា ដោយអ្នកទេសចរអាចទស្សនាទេសភាព ទីក្រុងសៀមរាបពីលើអាកាស ទស្សនាកំពូលប្រាសាទអង្គរវត្ត ផ្ទៃបឹងទន្លេសាប ទិដ្ឋភាពវាលស្រែ ដ៏ស្រស់ស្អាត ខណៈកន្ត្រកនេះ មានកម្ពស់ ៨៥ ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន ៤៨ កន្ត្រក ហើយភ្ញៀវទេសចរអាចមើល ទិដ្ឋភាពបាន ៣៦០ ដឺក្រេ។
ចំពោះតម្លៃសំបុត្រវិញ បើតាមការបញ្ជាក់ពី Angkor Eye បានបញ្ជាក់កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បែបនេះ ៖
ភ្ញៀវទេសចរជាតិ:
– មនុស្សធំ $ 5.00 – កុមារ $ 2.50
ភ្ញៀវទេសចរអន្តរជាតិ:
– មនុស្សធំ $ 12.00 – កុមារ $ 6.00
– កុមារ (អាយុ 0 – 2ឆ្នាំ) មិនគិតថ្លៃ៕
រូបភាព ៖ Angkor Eye