តឹងទ្រូងស្ទើរធ្លាយ ក្រោយមានសង្សារស្អាតចូលចិត្តតែងខ្លួន តែខ្ជិលងូតទឹក
ការងូតទឹកសម្អាតខ្លួនប្រាណជាប្រចាំ ពិតជាសំខាន់ណាស់សម្រាប់មនុស្សទូទៅ តែថ្មីៗនេះ មានរឿងរ៉ាវរបស់បុរសម្នាក់ ដែលមានសង្សារជាស្រីស្អាត តែទាស់ត្រង់នាងខ្ជិលងូតទឹក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បុរសម្នាក់នេះ បានឱ្យដឹងថា សង្សាររបស់លោក មិនដែលងូតទឹក ឬដុសធ្មេញឡើយ នៅរាល់ពេលរដូវរងារ ហើយនៅរដូវក្តៅវិញ ងូតទឹកតែមួយសប្តាហ៍មួយដងប៉ុណ្ណោះ តែលក្ខណៈខាងក្រៅ នាងគឺមនុស្សស្រីស្អាត មានចរិតគួរឱ្យស្រឡាញ់ តែងខ្លួនឡូយឆាយ មើលមិនដឹងឡើយថា ជាមនុស្សខ្ជិលងូតទឹកសម្អាតខ្លួននោះ។ រូបលោកក៏បានព្យាយាមដាស់តឿនដែរ តែនាងបែរជាបោះសម្តីថា នាងមិនចូលចិត្តងូតទឹកដុសធ្មេញ ហើយថែមទាំងសុំឱ្យទទួលនូវអ្វីដែលជាខ្លួននាង បើស្រឡាញ់នាងមែន គួរតែបណ្តោយឱ្យនាងធ្វើអ្វីដែលនាងចង់ធ្វើ គាំទ្រនូវអ្វីដែលនាងមិនពេញចិត្ត។
ក្រោយពីឮបែបនេះ បុរសរូបនេះពិតជាហួសចិត្តខ្លាំងណាស់ ព្រោះចាប់ផ្តើមពិបាកនឹងរស់នៅជាមួយនាង ឥឡូវសូម្បីតែកម្រាលពូកក៏ចាប់ផ្តើមចោលក្លិនស្អុយហើយ ទើបក៏គិតថា តើគួរបន្តដំណើរជីវិតជាមួយនាងទៀត ឬយ៉ាងណា តើនៅលួងឱ្យនាងងូតទឹកដូចជាក្មេងទៀត ឬបញ្ចប់ត្រឹមប៉ុណ្ណេះ? យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយ ក៏អត់ហួសចិត្តមិនបានដែរ រូបរាងស្អាត សមសួន តែខ្វះអនាម័យ គឺពិបាកទទួលយកណាស់៕