ដាក់ពាក្យវ៉ឺតៗ! ឱកាសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរ៉ែ និង ថាមពល មកដល់ហើយ
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងរ៉ែ និង ថាមពល បានជូនដំណឹងថា ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារជាមន្រ្តីរាជការស៊ីវិលក្របខណ្ឌថ្មី (ក្របខណ្ឌ«ក») ចំនួន ១១ កន្លែងមានតាមការកំណត់។
យ៉ាងណាមិញ សម្រាប់មុខជំនាញជ្រើសរើសមានដូចជា សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ នីតិសាស្រ្ត និង រដ្ឋបាលសាធារណៈ។ ការជ្រើសរើសនេះ មាននៅតាមអង្គភាពដូចជា នៅទីស្ដីការក្រសួងចំនួន ៦ កន្លែង និង នៅមន្ទីររ៉ែ និង ថាមពលរាជធានី/ខេត្តចំនួន ៥ កន្លែង ដែលក្នុងនោះមាន ខេត្តតាកែវចំនួន ១ កន្លែង, ខេត្តព្រៃវែងចំនួន ១ កន្លែង, ខេត្តកោះកុងចំនួន ១ កន្លែង និង ខេត្តព្រះវិហារ ចំនួន ២ កន្លែង។
ដោយឡែក សម្រាប់លក្ខខណ្ឌជ្រើសរើសគឺ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ អាយុមិនលើសពី ៣៥ ឆ្នាំ ហើយមិនលើសពី ៤០ ឆ្នាំ សម្រាប់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និង មានការលើកលែងអាយុសម្រាប់សញ្ញាបត្របណ្ឌិត។
ចំណែកឯទីកន្លែង និង កាលបរិច្ឆេទផ្ដល់ពាក្យ និង ទទួលពាក្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ រៀងរាល់ម៉ោង និង ថ្ងៃធ្វើការ ដែលមានទីតាំងនៅច្រកចេញចូលតែមួយនៃទីស្ដីការក្រសួងរ៉ែ និង ថាមពល មហាវិថីព្រះនរោត្ដម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖