ផ្ទុះការសរសើរ! សំណេរតែងសេចក្ដី ព្រះតេជគុណមួយអង្គនៅត្បូងឃ្មុំ មានទឹកដៃស្រស់ស្អាតណាស់
អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ញើចសរសើរមិនដាច់ពីមាត់ នូវទេពកោសល្យព្រះតេជគុណមួយព្រះអង្គ សរសេរវិញ្ញាសារតែងសេចក្ដី ប្រកបដោយរចនាបថ និងតួអក្សរស្រស់ស្អាតខ្លាំង គួរឱ្យស្ញប់ស្ញែង។
សន្លឹកកិច្ចការវិញ្ញាសារសំណេរតែងសេចក្ដីរបស់ព្រះតេជគុណ គា សុខលីម ត្រូវបានបង្ហោះដោយ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកោតសរសើរមិនដាច់ពីមាត់។
គួរឱ្យដឹងផងដែរថា វិញ្ញាសារដែលព្រះតេជគុណ គា សុខលីម បានធ្វើគឺមានប្រធានថា ៖ មតិមួយយល់ថា «មូលបញ្ហានៃអក្សរសិល្ប៍ពុទ្ធនិយម គឺការបំពេញបារមី បុណ្យបាប និងកម្មផល»។ តើអ្នកយល់យ៉ាងណាដែរ? ចូរពិភាក្សា៕
ខាងក្រោមនេះជាសន្លឹកកិច្ចការរបស់ព្រះតេជគុណ ៖