ក្ដៅៗ! សម្ដេចចេញបទបញ្ជាបន្ទាន់ សុំឱ្យអ្នកដកហូតក្ងោក យកទៅជូនម្ចាស់គេវិញដល់ផ្ទះ
នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារពិសេសជាសំឡេង ឱ្យអ្នកទទួលខុសត្រូវដកហូតសត្វក្ងោក ត្រូវយកទៅជូនម្ចាស់ដើមវិញដល់ផ្ទះតែម្ដង។
តាមរយៈសារសំឡេងប្រមាណជាង ៣ នាទី សម្ដេចបានបញ្ជាក់ឱ្យដឹងថា ៖ «ក្នុងប៉ុន្មានថ្ងៃនេះមានការពាក់ព័ន្ធជាមួយនឹងបញ្ហាការចាប់យកនូវសត្វក្ងោក ដែលប្រជាពលរដ្ឋបានចិញ្ចឹម ប្រជាពលរដ្ឋបានស្រែករកខ្ញុំជួយទៅលើបញ្ហានេះ»។
សម្ដេចបានបន្តថា ៖ «ខ្ញុំក៏មិនច្បាស់ដែរថា តើអស់លោកចាប់គឺដោយមូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែក តែខ្ញុំសូមចេញបទបញ្ជាបន្ទាន់សូមឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រួមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះនោះទេ គួរលើកទឹកចិត្តប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងចាប់យកសត្វដែលប្រជាជនខំចិញ្ចឹមមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានទេសត្វនេះ នឹងស្លាប់បើខ្វះការថែទាំ»៕
សូមស្ដាប់វីដេអូនៅខាងក្រោមនេះ ៖