ថែសុខភាពផង! ចាប់ពីស្អែក តំបន់ខ្លះធាតុអាកាសក្តៅស្ងួត តំបន់ខ្លះទៀតត្រជាក់នៅពេលព្រឹក
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ទ្រនុងសម្ពាធខ្ពស់ ( ចិន ) និង ខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើកម្ពុជារហូតដល់សប្តាហ៍ទី ១ ខែមីនា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ធាតុអាកាសក្តៅហើយស្ងួត។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយ អន្លើតែប៉ុណ្ណោះ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ធាតុអាកាសត្រជាក់នៅពេលព្រឹក។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖