ដំណឹងល្អ! ក្រសួងព័ត៌មាន ប្រកាសប្រឡងជ្រើសរើសបុគ្គលិកជាច្រើននាក់
នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះក្រសួងព័ត៌មានបានប្រកាសជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារក្របខណ្ឌក្រសួងព័ត៌មានឆ្នាំ ២០២៣ នេះ។
ក្នុងឆ្នាំ ២០២៣ នេះក្រសួងព័ត៌មាននឹងធ្វើការជ្រើសរើស មន្រ្តីរាជការ និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌកម្រិតឧត្ដមចំនួន ២៤ នាក់ទៅតាមមុខជំនាញចំនួន ២ ដូចជា ៖ មុខជំនាញព័ត៌មានវិទ្យា ចំនួន ៨ នាក់ និង មុខជំនាញសារព័ត៌មាន ចំនួន ១៦ នាក់។
ចំណែកឯ កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ជារៀងរាល់ម៉ោងធ្វើការពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច។ ហើយឈប់ទទួលពាក្យនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ម៉ោង ៥ ល្ងាច។ រីឯទីកន្លែងលក់ពាក្យ និង ទទួលពាក្យគឺ នៅនាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មាន ដែលមានអាសយដ្ឋានលេខ ៦២ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ៕ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖