គិតត្រឹមព្រឹកនេះ រកឃើញអ្នកពាក់ព័ន្ធជំងឺផ្តាសាយបក្សីនៅព្រៃវែង កើនដល់ ១៦ នាក់
នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានទាក់ទិនទៅនឹងករណីជំងឺផ្ដាសាយបក្សី នៅខេត្តព្រៃវែង។
តាមរយៈបទសម្ភាសបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់ ១៦ នាក់ ដែលក្នុងនោះមានជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន ១២ នាក់ និង ឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន ៤ នាក់។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីប្រភព អ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា មិនបានរកឃើញមានផ្ទុកជំងឺផ្តាសាយបក្សីនោះទេ៕
ប្រភព ៖ BTV