ទឹកចិត្តតាយាយ! ខ្លាចនៅមិនដល់ពេលចៅទួតកើត ពីរនាក់តាយាយខំចាក់កន្ត្រកផ្ទាល់ដៃទុកឱ្យចៅជាកេរចុងក្រោយ
ពាក្យចាស់តែងពោលថា «ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង» ដែលជាទូទៅនៅតាមគ្រួសារនីមួយៗ លោកយាយ លោកតាចាស់ៗតែងស្រឡាញ់ថ្នាក់ថ្នមចៅ ហើយតែងឱ្យអ្វីដែលគាត់មានដល់ចៅជានិច្ច មិនថារបស់នោះតិចតួចក្ដី។
ជាក់ស្ដែងថ្មីៗនេះ រឿងរ៉ាវរំជួលចិត្តមួយបានកើតឡើងនៅឯប្រទេសចិន ក្រោយយាយតាចាស់ៗពីរនាក់ខិតខំចាក់កន្ត្រកកូនក្មេងសម្រាប់ទុកឱ្យចៅទួត ព្រោះតែខ្លាចថាពួកគាត់អាចនឹងលាចាកលោកមុនពេលបានឃើញមុខចៅ ហើយទុកកន្ត្រកនេះជាកាដូចុងក្រោយរបស់ពួកគាត់។
យាយតាជនជាតិចិន ដែលមានវ័យខ្ទង់ ៩០ ឆ្នាំ មានស្បែកជ្រីវជ្រួញ តែនៅខិតខំចាក់កន្ត្រកឱ្យចៅទួតទាំងយប់ទាំងថ្ងៃដោយផ្ទាល់ដៃ ដោយគេបានរកឃើញទៀតថា តាយាយទាំងពីរជាអតីតសិប្បករតម្បាញឆ្នើមពេលពួកគាត់នៅក្មេង។
លោកតាបានបង្ហើបទៀតថា ៖ «ចៅខ្ញុំប្រាប់ថារៀបការនៅចុងឆ្នាំនេះ ហើយខ្ញុំមិនដឹងថាពួកខ្ញុំអាចនៅមានជីវិតដល់ពេលនោះអត់ទេ ហើយខ្ញុំគិតដល់រឿងពេលរៀបការចៅស្រីខ្ញុំ មានចៅទួត អ៊ីចឹងបើពួកយើងនៅមិនដល់ពេលចៅទួតកើត ក៏ពួកយើងបានរៀបចំកាដូទុកឱ្យចៅមុនដែរ ដោយវាធ្វើចេញពីដៃពួកយើងដោយផ្ទាល់»៕