ទំនេរណាត់គ្នាទៅ! ខែក្រោយនៅបាត់ដំបង មានពិព័រណ៍ផលិតផលខ្មែរ ៣ យប់ ៣ ថ្ងៃជាប់គ្នា
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហោះសារជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ខេត្តបាត់ដំបង នឹងមានរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ដែលធ្វើឡើងរយៈពេល ៣ យប់ ៣ ថ្ងៃ។
មិនតែប៉ុណ្ណោះ ខាងមន្ទីរក៏បានបញ្ជាក់ដែរថា ពេលថ្ងៃអ្នកទេសចរអាចចំណាយពេលទៅទស្សនាតំបន់ទេសចរណ៍ល្បីក្នុងខេត្ត និង ពេលរាត្រីអាចចូលទស្សនាស្តង់ផលិតផលខ្មែរ ដែលមានជាង ១០០ ស្តង់ ព្រមជាមួយការប្រគំតន្រ្តី ដោយមានការចូលរួមពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ នៅបរិវេនផ្សារ ភួ ពុយ ខេត្តបាត់ដំបង៕
រូបភាពដោយ ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង