ប្រញាប់ឡើង! អគ្គិសនីកម្ពុជា កំពុងជ្រើសរើសបុគ្គលិកច្រើនរូប ទៅធ្វើការនៅតាមអនុស្ថានីយច្រើនកន្លែង
អគ្គិសនីកម្ពុជា បានប្រកាសជូនដំណឹងដល់សាធារណជនថា អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកចំនួន ៤៤ រូប ដើម្បីចូលបម្រើការងារនៅតាមបណ្ដា-អគ្គិសនីខេត្ត នៃអគ្គិសនីកម្ពុជា ដោយត្រូវការបុគ្គលិកប្រចាំការវេនចំនួន ៤១ រូប សម្រាប់បណ្ដាអនុស្ថានីយ នៅអង្គការអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនីដូចជា ៖
• អនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីអូរសោម (GS22) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីតាតៃ (GS25) ចំនួន ៣ រូប
• អនុស្ថានីយអគ្គិសនីឃ្លាំងលើ (GS27) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីព្រះវិហារ (GS36) ចំនួន ៤ រូប
• អនុស្ថានីយអគ្គិសនីកំពង់ធំ (GS40) ចំនួន ៤ រូប
• អនុស្ថានីយអគ្គិសនីឧត្ដរមានជ័យ (GS41) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីរាម (GS42) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីចំការហ្លួង (GS43) ចំនួន ៣ រូប
• អនុស្ថានីយអគ្គិសនីល្វាឯម (GS47) ចំនួន ៣ រូប
• អនុស្ថានីយអគ្គិសនីខ្សាច់កណ្ដាល (GS56) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីប៉ៃលិន (GS67) ចំនួន ១ រូប
• អនុស្ថានីយអគ្គិសនីភ្នំពេញថ្មី (GS70) ចំនួន ៤ រូប
• អនុស្ថានីយអគ្គិសនីកណ្ដាលស្ទឹង (GS79) ចំនួន ៤ រូប
• អនុស្ថានីយអគ្គិសនីស្វាយលើ (GS94) ចំនួន ៦ រូប
• អនុស្ថានីយអគ្គិសនីបាណន់ (GS95) ចំនួន ៣ រូប
ដោយឡែក ខាងភ្នាក់ងារថែទាំបណ្ដាញ MV-LV ស្នាក់ការក្រញូងសែនជ័យ សម្រាប់អគ្គិសនីក្រចេះ ចំនួន ១ រូប និង ភ្នាក់ងារស្រង់ថាមពល សាខាពញាក្រែក ចំនួន ១ រូប ព្រមទាំងជាងបន្តចរន្ត និង ថែទាំជួសជុល សាខាមេមត់ ហើយចំនួន ១ រូបទៀតនៅសាខាអគ្គិសនីត្បូងឃ្មុំ។ ចំណែកឯលក្ខខណ្ឌជ្រើសរើសគឺ ត្រូវតែជាភេទប្រុស មានអាយុចាប់ពី ១៨ ឆ្នាំដល់ ៣៥ ឆ្នាំ ហើយបញ្ចប់ការសិក្សាសញ្ញាប័ត្រមធ្យមបច្ចេកទេសអគ្គិសនីឡើងទៅ ដែលនឹងទទួលបានបៀរវត្សរ៍សុទ្ធ E.III.១ ក្នុងពេលសាកល្បងការងារ ៣ ខែទទួលបាន ៩០ ភាគរយ។
គួរបញ្ជាក់ដែរថា កាលបរិច្ឆេទទទួលពាក្យគឺ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ រៀងរាល់ថ្ងៃធ្វើការពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច នៅឯសាលប្រជុំនាយកដ្ឋានរដ្ឋបាល នៅកីឡដ្ឋានបាល់ទាត់អគ្គិសនីកម្ពុជា (អតីតរោងចក្រអគ្គិសនីទី ៤)៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖