នៅកូរ៉េ ច្នៃចម្ការចេកធ្វើជាហាងកាហ្វេយ៉ាងទំនង ផឹកបណ្តើរ គយគន់ចេកបណ្តើរ ប្លែកបំផុតមិនធ្លាប់មាន
ថ្មីៗនេះ មានហាងកាហ្វេជាច្រើន ជាមួយការតុបតែងលម្អថ្មីៗ គួរឱ្យទាក់ទាញអារម្មណ៍មហាជន កំពុងតែប្រាកដខ្លួនឡើងមិនដាច់ឡើយ ដែលពិតជាប្លែកភ្នែកខ្លាំងណាស់។
ជាក់ស្តែងថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គម ក៏កំពុងតែចាប់អារម្មណ៍ទៅលើហាងកាហ្វេមួយ ដែលជាហាងកាហ្វេដើមចេក។ បើតាមព័ត៌មានបានឱ្យដឹងថា ហាងកាហ្វេមួយនេះ មានទីតាំងស្ថិតនៅខេត្ត Jeollabuk-do ប្រទេសកូរ៉េខាងត្បូង ដែលជាហាងកាហ្វេមានផាសុកភាព មានដាំដើមឈើច្រើនប្រភេទ ជាពិសេសគឺដើមចេកទាំងគុម្ពៗគួរឱ្យចាប់អារម្មណ៍ និង មិនធ្លាប់ឃើញមានឡើយនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។
មហាជនជាច្រើន បាននាំគ្នាទៅភ្លក់រសជាតិកាហ្វេ ក៏ដូចជាទៅស្គាល់បរិយាកាសហាងមួយនេះមិនដាច់ឡើយ ហើយមើលទៅក៏មានអ្នកពេញចិត្តជាមួយការលម្អរៀបចំរបស់ហាងនេះមិនតិចដូចគ្នា។ ដោយឡែក មហាជននៅតាមបណ្តាញសង្គម ឃើញហើយពិតជានឹកឃើញសរសើរទៅដល់ម្ចាស់ហាងតែម្តង ដែលចេះរកនឹកគំនិតថ្មីៗ មកបើកជាហាងកាហ្វេយ៉ាងគួរឱ្យទាក់ទាញបែបនេះ៕