(វីដេអូ) ប្រគល់រង្វាន់រួចហើយ ស្រាប់តែថាប្រកាសច្រឡំឈ្មោះ មួម៉ៅពេកម៉ែបវរកញ្ញាដឹកដៃកូនលោតចុះពីឆាកដើរទៅផ្ទះវិញ
កាលពីថ្មីៗកន្លងទៅនេះ មានរឿងរ៉ាវហួសចិត្តជាខ្លាំងមួយដោយមានការប្រកាសអ្នកឈ្នះខុសនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាមួយ ដែលធ្វើឱ្យបវរកញ្ញាខឹង ហើយលោតចុះពីលើឆាក និង ដើរត្រលប់ទៅផ្ទះត្រុយ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាមួយប្រចាំខេត្តផាយ៉ៅ ប្រទេសថៃ ដែលក្នុងវីដេអូបានបង្ហាញឱ្យឃើញថា នៅចុងចប់កម្មវិធីការប្រកាសអ្នកឈ្នះក៏បានឈានមកដល់ ហើយពិធីករក៏ប្រកាសថាអ្នកឈ្នះលំដាប់រងទីមួយ គឺបានទៅបវរកញ្ញាពាក់ស្លាកលេខ ២ ព្រមទាំងបានប្រគល់ឈាង ក៏ដូចជារង្វាន់ឱ្យនាងរួចដល់ដៃទៀតផង។ ស្រាប់តែក្រោយមក ពិធីករក៏បានប្រកាសវិញ មានបញ្ហាការយល់ច្រឡំលើការប្រកាសឈ្មោះអ្នកឈ្នះ ដែលតាមពិតទៅអ្នកឈ្នះលំដាប់រងទីមួយពិតប្រាកដ គឺជាបវរកញ្ញាពាក់ស្លាកលេខ ៤ ទៅវិញទេ រួចក៏បានយករង្វាន់ពីដៃបវរកញ្ញាពាក់ស្លាកលេខ ២ មកឱ្យលេខ ៤ វិញ។
ហេតុការណ៍មួយនេះ បានធ្វើឱ្យមហាជនដែលចូលរួមនាំគ្នាស្រែកប្រកូកដោយការខកចិត្ត ហើយខណៈនោះជំនួយការ ក៏ដូចជាម្តាយរបស់បវរកញ្ញាពាក់ស្លាកលេខ ២ ដែលនៅទីនោះ ក៏បានខឹងក្តៅក្រហាយមិនចាញ់គ្នាឡើយ ទ្រាំមិនបានក៏ឡើងទៅដឹកដៃកូនស្រីរបស់ខ្លួនឱ្យលោតចុះពីលើឆាកភ្លាមៗ រួចត្រលប់ទៅផ្ទះវិញទាំងមាត់រអ៊ូអូចៗដោយការមិនពេញចិត្ត។
យ៉ាងណាមិញ រឿងរ៉ាវមួយនេះក៏ត្រូវបានមហាជននៅតាមបណ្តាញសង្គមនាំគ្នារិះគន់យ៉ាងចាស់ដៃដូចគ្នាផងដែរ ព្រោះកម្មវិធីមួយទាំងមូលប៉ុណ្ណេះ គួរណាស់តែផ្ចិតផ្ចង់ប្រុងប្រយ័ត្ន ជាពិសេសកំហុសមួយនេះគឺពិតជាធ្វើឱ្យបវរកញ្ញាអាម៉ាស់មុខខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖