(វីដេអូ) យុវជនខ្មែរមួយក្រុម នាំគ្នាចុះប្រមូលសំរាមក្នុងប្រឡាយទឹកស្អុយ កំពុងផ្ទុះការសរសើរពីទឹកចិត្ត
នាពេលថ្មីៗនេះ វីដេអូមួយត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ និង ការសរសើរយ៉ាងខ្លាំង បន្ទាប់ពីឃើញទឹកចិត្តរបស់យុវជនមួយក្រុម ដែលហៅខ្លួនឯងថា «និស្សិតប្លាស្ទិច ឬ ពូប្លាស្ទិច» បានចុះទៅប្រមូលសំរាមពីប្រឡាយទឹកស្អុយ កែប្រែសភាពប្រឡាយឱ្យមានសភាពប្រសើរជាងមុន។
យោងតាមវីដេអូរបស់ «និស្សិតប្លាស្ទិច» ដែលបានបង្ហោះនៅលើហ្វ៊េសប៊ុកកាលកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហាញពីសកម្មភាពរបស់យុវជនមួយក្រុមធ្វើការចុះប្រមូលសំរាមក្នុងប្រឡាយទឹកមួយកន្លែង ដែលចំណាយកម្លាំង និង ពេលវេលារាប់ម៉ោង ដើម្បីធ្វើសកម្មភាពមួយនោះ។
យ៉ាងណាមិញ វីដេអូដែលបានបង្ហោះលើហ្វេសប៊ុកនោះ ក៏បានធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ត ព្រមទាំងបញ្ចេញមតិសរសើរចំពោះសកម្មភាពនោះ ដោយមានអ្នកខ្លះបានលើកឡើងថា អរគុណសម្រាប់ការលះបង់ ខណៈដែលអ្នកខ្លះទៀតក៏បានចូលរួមឧបត្ថម្ភជាប្រាក់ ដើម្បីលើកទឹកចិត្តឱ្យបន្តសកម្មភាពទាំងនេះបន្តទៀត៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ