អានហើយរំភើបតាម! អ្នកឧកញ៉ា គិត ម៉េង ជូនពរខួបភរិយាជាទីស្រឡាញ់ទាំងព្រឹក កក់ក្ដៅហើយ ផ្អែមល្ហែមណាស់
ក្រៅពីជាសេដ្ឋីវាល់លានមានឈ្មោះល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមហាជនខ្មែរស្គាល់ថាជាមេគ្រួសារមួយរូប ដែលមានភាពផ្អែមល្ហែមកក់ក្ដៅ និង តែងផ្ដល់សុភមង្គលដល់ក្រុមគ្រួសារ បង្ហាញពីគំរូដ៏ល្អប្រពៃទៅកាន់មហាជននៅក្នុងសង្គម។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អ្នកឧកញ៉ាបានបង្ហោះរូបភាពអនុស្សាវរីយ៍ដ៏កក់ក្ដៅជាច្រើនសន្លឹក អមជាមួយសារជូនពរភរិយាជាទីស្រឡាញ់របស់លោក គឺលោកជំទាវ ស្រីតូច ចំណាន ក្នុងឱកាសខួបកំណើតចម្រើនវ័យរបស់លោកជំទាវនៅក្នុងថ្ងៃនេះ។
ខាងក្រោមនេះជាសារ ដ៏ផ្អែមល្ហែម និង កក់ក្ដៅ របស់អ្នកឧកញ៉ា គិត ម៉េង ជូនចំពោះភរិយា ៖
«មនុស្សខ្លះអានសៀវភៅ និង រឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ «សេចក្តីស្រឡាញ់»។ សម្រាប់បង អត្ថន័យនៃស្នេហាគឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន។ រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង!
បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬ កម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះ ត្រូវបានសរសេរ និង ស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា។
អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើង ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និង ជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និង រូបបង។
ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និង ស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងទេ។
ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និង គ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ។
ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឱ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្ស។ រីករាយថ្ងៃខួបកំណើត អូន ចំណាន!»៕