លែងប្រពន្ធយូរឆ្នាំ មិនហ៊ានយកអ្នកថ្មីខ្លាចគេធ្វើបាបកូនស្រី សុខចិត្តយកតុក្កតាជ័រធ្វើដៃគូជីវិត
រឿងរ៉ាវបុរសពោះម៉ាយម្នាក់សុខចិត្តមិនយកប្រពន្ធទៀត តែបែរជាជ្រើសរើសយកតុក្កតាជ័រដេកឱបវិញ ព្រោះតែខ្លាចគេធ្វើបាបកូន ហាក់បាន និង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។
បុរសពោះម៉ាយមិនបញ្ចេញអត្តសញ្ញាណវ័យ ៥៤ ឆ្នាំម្នាក់ រស់នៅប្រទេសថៃ បានរៀបរាប់ឱ្យដឹងថា ៖ «លោក និង អតីតភរិយាបានលែងលះគ្នាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ហើយអ្នកទាំងពីរមានកូនស្រីចំនួន ២ នាក់ ដោយលោកជាអ្នកទទួលបន្ទុកចិញ្ចឹមមើលថែ ព្រោះតែអតីតភរិយាលោកបានរៀបការមានស្វាមីថ្មីម្នាក់ទៀត។ ដោយអាណិតកូន ហើយខ្លាចមានភរិយាមួយទៀត រស់នៅមិនចុះសម្រុងគ្នាអាចធ្វើបាបកូនៗ ទើបលោកមិនចង់បាននរណាម្នាក់ទៀតមកជាគូជីវិតឡើយ»។
«នៅឆ្នាំ ២០១៩ លោកបានរកឃើញតុក្កតាសិប្បនិមិតមួយនៅហាងលក់របស់ជជុះនាំចូលពីជប៉ុន ដោយវាមើលទៅដូចមនុស្ស មានកម្ពស់ ១៦០ សម ហើយទម្ងន់ជាង ៧០ គីឡូក្រាម ដោយគេបានដាក់លក់ក្នុងតម្លៃជាង ៣ ម៉ឺនបាត។ លោកក៏សម្រេចចិត្តទិញវា ដោយវាជាតុក្កតាសិប្បនិមិតដំបូងបំផុតក្នុងជីវិតលោក ព្រោះគិតថាបើសិនជាលោកទៅរកសេវាផ្លូវភេទក្រៅមួយដងក៏ចំណាយខ្ទង់ ២ ពាន់បាតអីដែរ ហេតុដូចនេះលោកមិនចង់ខ្ជះខ្ជាយលុយនោះឡើយ»។
បុរសពោះម៉ាយរូបនោះបានបន្ថែមថា ៖ «លោកបានរស់នៅជាមួយតុក្កតានេះជាង ៤ ឆ្នាំហើយ ដោយវាបានជួយឱ្យលោកសន្សំសំចៃច្រើនណាស់ ហើយពេលលោកត្រឡប់ពីធ្វើការមានអារម្មណ៍ថានឿយហត់ បានដេកឱបវាក៏មានអារម្មណ៍ប្រសើរឡើងវិញ ហើយជាពិសេសគ្មាននរណាអាចធ្វើបាបកូនលោកនោះឡើយ។ លោកគិតថាវាអាចចម្លែកសម្រាប់អ្នកផ្សេងដែលរស់នៅជាមួយតុក្កតា តែលោកគិតថាបើសិនមនុស្សភាគច្រើនមានវា ហើយរស់នៅជាមួយវាជាជាងរកក្រៅ នោះករណីរំលោភអាចថយចុះ ហើយបទឧក្រិដ្ឋក្នុងសង្គមក៏មិនមានច្រើននោះដែរ»៕