ម្ចាស់នៅឯណា? បន្ទោបង់ចោលលើឡានក្រុង ទុកក្លិនស្អុយគគ្រុក តែបាត់ម្ចាស់រកមិនឃើញ
នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាហួសចិត្ត និង ចែករំលែកបន្តគ្នាព្រោងព្រាត រឿងមានលាមកក្នុងឡានក្រុង បង្កក្លិនស្អុយគគ្រុក ដែលកម្រនឹងបានជួបប្រទះកន្លងមក។
ទាក់ទិនរឿងរ៉ាវកម្រនឹងកើតមាននេះ បុរសម្នាក់ដែលមានគណនីឈ្មោះ គិម ជុងអ៊ិល បានបង្ហោះវីដេអូ ទិដ្ឋភាពក្នុងឡានក្រុងដែលមានអ្នកបន្ទោបង់លាមកចោល និង រកមុខពុំឃើញនោះឡើយ ធ្វើឱ្យអ្នករួមដំណើរក្នុងរថយន្តហួសចិត្តបំផុត។
ម្ចាស់គណនីខាងលើបានបង្ហោះភ្ជាប់ជាមួយឃ្លាបែបនេះថា ៖ «អាប៉ាកាច់ណាលេចអាចម៍ដាក់ឡានស្អុយណាស់វើយ ថាផោមទៅវារកម្ចាស់មិនឃើញទៅ ដល់អាអាចម៍ប៉ុនអាចម៍ហ្នឹងក៏រកអ្នកលេចមិនឃើញទៀត ឯងប្រញាប់ផង តៃកុងទៅដេកព្រងើយ»៕