គួរឱ្យសរសើរ! ថ្ងៃសម្រាក អភិបាលខេត្តនាំគ្រួសារជិះរទេះគោ មើលទេសភាពជុំវិញប្រាសាទ កក់ក្ដៅបំផុត
លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ដែលមានស្នាដៃអភិវឌ្ឍន៍ម្នាក់។ កំឡុងពេលដែលលោកគ្រប់គ្រងខេត្តសៀមរាប គេសង្កេតឃើញលោកទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយលោកបានបញ្ចេញសមត្ថភាព និង ស្នាដៃ ចូលរួមអភិវឌ្ឍន៍ខេត្តសក្តានុពលទេសចរណ៍ឱ្យកាន់តែលេចធ្លោ។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាមេគ្រួសារមួយរូបដែលតែងតែផ្ដល់ភាពកក់ក្ដៅជូនក្រុមគ្រួសារ ដែលជាក់ស្ដែងនាថ្ងៃអាទិត្យថ្មីៗនេះ លោកបាននាំភរិយា និង កូនៗរបស់លោកឱ្យស្គាល់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនអ្នកស្រុកបាគង ដោយជិះរទេះគោរមើលទេសភាពជុំវិញប្រាសាទ ខណៈនៅតាមផ្លូវមានបងប្អូនអ្នកស្រុកស្រែកហៅផងសើចដាក់ផង។ នេះបើតាមការបង្ហោះពីគណនីភរិយាអភិបាលខេត្ត នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣។
តាមរយៈគណនីរបស់លោកជំទាវ ទៀង អេង បានបញ្ចាក់បែបនេះផងដែរថា ៖ «ឃើញពួកគាត់រស់នៅបានសុខសាន្ត មានសន្តិភាព ពួកខ្ញុំក៏មានសេចក្តីសុខ។ បងប្អូន បើមកលេងខេត្តសៀមរាប កុំភ្លេចមកជិះរទេះគោរលេងផងចាស៎ បានឱ្យកូនៗស្គាល់ជិះរទេះសប្បាយផង ជួយគាំទ្រពូៗ អ្នកបរទេះគោរឱ្យមានចំណូលផង»៕