(វីដេអូ) កូនគេកូនយើង! តស៊ូណាស់ ចេញលក់បន្លែតាំងពីទៀបភ្លឺ ដើម្បីបានលុយរូតរះទៅរៀននៅពេលព្រលឹម
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបង្ហាញនូវអារម្មណ៍រំជួលចិត្ត ក៏ដូចជាអាណិតទៅដល់ជីវិតតស៊ូរបស់ក្មេងប្រុសមួយរូប ដែលតស៊ូលក់បន្លែនៅម្ដុំផ្លូវកម្ពុជាក្រោម គ្រាន់បានកម្រៃបន្តការសិក្សា គួរឱ្យស្ញើចសរសើរបំផុត។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Chhay Lyna បានបង្ហោះវីដេអូប្រមាណជិត ១ នាទី បង្ហាញពីសកម្មភាពក្មេងប្រុសខាងលើលក់បន្លែនៅមាត់ផ្លូវ និង ត្រៀមខ្លួនតឺនុយ និង រៀបចំសៀវភៅដើម្បីរូតរះទៅសាលារៀនដើម្បីក្រេបយកចំណេះដឹង។
តាមរយៈម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់បែបនេះផងដែរថា ៖ «ពូកែណាស់កូន! រឹងមាំណាស់កូនសម្រួចវិជ្ជាមាគ៌ាជីវិតកូននឹងថ្លៃថ្លា។ គាត់លក់នៅម្តុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម លក់ទៀបភ្លឺរួចដល់ម៉ោងទៅរៀនតែម្តង»៕